សហគ្រាសឯកជនមួយបានយកចិត្តទុកដាក់លើការផ្សព្វផ្សាយផលិតផល អំបិលធម្មជាតិនៅខេត្តកំពត ភាគនិរតីនៃប្រទេសកម្ពុជា ។ ចាប់តាំងពីឆ្នាំ ២០១៦ មក វាបានចាប់ផ្តើមដំណើរការក្នុងគម្រោងមួយឈ្មោះ ថា “ធុង “តាមរយៈផលិតអំបិលពីសមុទ្រ ហើយស្វែងរកគុណភាពល្អបំផុតដើម្បីកុំឱ្យពលរដ្ឋណាម្នាក់ទទួលរងជំងឺលើសឈាមនិ ងជំងឺបេះដូង ឬត្រូវបានរងផលប៉ះពាល់ដោយវា។
គម្រោងនេះមានទីតាំងស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រនៅចំកណ្តាលខេត្តកំពតដែលមានផ្ទៃដីសរុបចំនួន ៥០ ហិកតា។ សហគ្រាសមិនត្រឹមតែផ្គត់ផ្គង់អំបិលដល់អតិថិជនក្នុងស្រុក ប៉ុណ្ណោះទេថែមទាំងនាំចេញទៅប្រទេសក្រៅដូចជា ជប៉ុន ស្វីស និងអាល្លឺម៉ង់។ ហើយគោលដៅចុងក្រោយនៃសហគ្រាសមួយនេះគឺការណែនាំចេញទៅកាន់ពិភពលោក ដោយផ្តោតលើអំពីគុណភាព និងរសជាតិជាអំបិលធម្មជាតិរបស់កម្ពុជា។
បើតាមលោកស្រ្តី ធីតា ស្ថានិកគម្រោង ធុង បានបានបញ្ជាក់ថា៖ សហគ្រាផលិតអំបិលមួយនេះបានបំលែងចេញមកពីអាជីវកម្មគ្រួសារ ជាមួយផ្ទៃដីចំនួន៥០ហិចតា។ ជាមួយផ្ទៃដី៥០ហិចតានេះយើងមិនអាចផលិតដើម្បីផ្គត់ផ្គង់ដល់អតិថិជនបាន បានគ្រប់គ្រាន់នោះទេ ដូច្នេះយើងត្រូវសហការជាមួយកសិករក្នុងតំបន់បន្ថែមទៀត មកដល់ពេលនេះយើងបានចុះកុងត្រាជាមួយកសិករចំនួន២៧នាក់ ដូច្នេះមកដល់ពេលនេះយើងបាន បង្កើនការផលិត និងទទួលផលិតផលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់អតិថិជនជាតិ ក៏ដូចជាអតិថិជនអន្តរជាតិផងដែរ។
ខ្ញុំបានធ្វើការនៅទីនេះតាំងពីខ្ញុំមានអាយុ១៣ឆ្នាំមកម្លេះ បន្ទាប់មកពេលមួយនេះខ្ញុំត្រូបាន ត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំវិញ ប៉ុន្តែត្រឡប់មកទីនេះវិញដោយសារតែនៅស្រុកកំណើត របស់ខ្ញុំ គ្មានការងារធ្វើ។ ខ្ញុំនៅទីនេះអស់រយៈពេល១០ឆ្នាំហើយ
ស្ថាបនិករូបនេះបាននិយាយថា ខ្ញុំធ្វើការនៅទីនេះជាមួយកូនទាំងពីរនាក់របស់ខ្ញុំ តែពីមុនខ្ញុំធ្វើការនៅទីនេះជាមួយប្តីរបស់ខ្ញុំ តែគាត់បានស្លាប់បាត់ហើយ។ ពេលនេះយើងនីគ្នាតែបីនាក់ទេរួមទាំងខ្ញុំ។ យើងអាចរស់នៅ បានស្រួលដែរតាមរយៈធ្វើការនៅទីនេះ ម្ចាស់ស្រែអំបិលផ្តល់ប្រាក់ឈ្នួលចំនួន 0,25$ ក្នុងមួយ អម្រែក ចំពោះមួយស្រែអំបិល ខ្ញុំអាចរកបានចំនួន 5$ ឬតិចជាងនេះ វាអាស្រ័យទៅ លើការដុះរបស់អំបិល។ខ្ញុំមានគោលបំណងចង់នាំអំបិលកំពតទៅកាន់ពិភពលោក ជាទូទៅបរទេស ស្គាល់ប្រទេសកម្ពុជាតាមរយៈប្រាសាទអង្ករវត្ត ឬ តាមរយៈរបបប្រល័យពូជ សាសន៍(ខ្មែរក្រហម) ចឹងការនាំអំបិលទៅឆាកអន្តរជាតិនេះគឺជាបេសកកម្មរបស់ខ្ញុំ៕
YouTube (https://youtu.be/IAZrmU6gCpg)