ស្ត្រីនៅអាហ្វហ្គានីស្ថានធ្លាប់ទទួលបានសិទ្ធិជាច្រើនអំឡុងពេលកន្លងមក។ ទោះយ៉ាងណាក៏ដោយដោយមាន ក្រុមតាលីបង់ បានគ្រប់គ្រងអំណាចហើយ ក្នុងនោះពលរដ្ឋជាស្ត្រីខ្លាចថាពួកគេនឹងត្រូវដកហូតនូវសិទ្ធិសង្គម និងសិទ្ធិមនុស្សជាមូលដ្ឋានរួមជាមួយសេរីភាព ជាពិសេសបន្ទាប់ ដោយក្នុងអំឡុងពេលនៃការគ្រប់គ្រង តាលីបង់ ក្នុងឆ្នាំ ១៩៩៦ ដល់ ២០០១ ធ្លាប់មានច្បាប់តឹងរ៉ឹងចំពោះស្រ្តីក្នុងប្រទេសមួយនេះដូចជា ការបិទមិនអោយមានហាងកាត់សក់របស់ស្ត្រី ស្ត្រីមិនត្រូវបានអនុញ្ញាតឱ្យធ្វើការ និងមានច្បាប់ដាក់ទណ្ឌកម្មយ៉ាងឃោរឃៅដូចជាការគប់ដុំថ្មវាយ និងព្យួរកជាដើម។
វ៉ាជីហ៊ី អាហ្សីស៊ី – ពលរដ្ឋជាស្រ្តីម្នាក់នៅអាហ្គានីស្ថាន បាននិយាយថាអ្វីគ្រប់យ៉ាងគឺធម្មតាមុនពេលក្រុមតាលីបង់វាយលុកនៅតំបន់នេះ។ យើងបានធ្វើការងារ និងបានដើរតួនាទីយ៉ាងសកម្មក្នុងប្រទេសមួយនេះ ដោយបានសហការគ្នាធ្វើការងារជាមួយបុរស ។ ប៉ុន្តែនាពេលនេះស្ត្រីគ្រប់រូបមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះអនាគតពួកគេ ពីព្រោះគ្មានអ្វីច្បាស់លាស់អំពីការសម្រេចចិត្តរបស់ តាលីបង់ទាក់ទងនឹងសេរីភាពស្ត្រីនៅឡើយទេ៕