ភ្នំពេញ:កាលពីថ្ងៃទី១៩ខែសីហាម្សិលមិញលោក ហេង ឡុងនិងអ្នកនាង ចន ច័ន្ទល័ក្ខិណា ដែលជាប្រធានសមាគមសិល្បករកម្ពុជាបានប្រកាសទិញថ្លែមានចំនួន១តោនដើម្បីចែកជួនដល់អ្នកសិល្ប:។
លោក ហេង ឡុង បានលើកឡើងថាខ្ញុំបាទនិងអ្ន កនាង ចន ច័ន្ទលក្ខិណា ប្រកាសទិញផ្លែមៀន១ តោនចែកជូនបងប្អូនសិល្បករ-សិល្បការិនី។នេះជាការចូលរួមរំលែកការលំបាករបស់ប្រជាកសិករ និងរដ្ឋាភិបាលកម្ពុជាក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកបញ្ជាក់ថាបងប្អូនសិល្បករ-សិល្បការិនីអាចអញ្ជើញទៅយកផ្លែមៀនដោយឥតគិតថ្លៃក្នុង១នា ក់៣គីឡូក្រាមពីគ្រប់សាខាផ្សារកសិផលធម្មជាតិឡេង ណា វ៉ាត្រា ដោយគ្រាន់តែប្រាប់ឈ្មោះនិងលេ ខទូរស័ព្ទទៅកាន់បុគ្គលិកផ្នែកលក់របស់ផ្សារកសិ ផល ឡេង ណាវ៉ាត្រា។
គួររម្លឹកជូនថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះបានសម្រេចឲ្យក្រុមការងារប្រមូលទិ ញផ្លែមៀនប៉ៃលិន(តាង៉ែត)ពីបងប្អូនប្រជាកសិករកំពុងជួបបញ្ហាកង្វះទីផ្សារខណៈផែ្លមៀនជាច្រើនតោននាំចេញទៅប្រទេសថៃត្រូវបានអាជ្ញាធរប្រទេ សនេះបិទច្រកព្រំដែនមិនឲ្យនាំចូល៕