ដោយអនុវត្តតាមសេចក្តីសំរេច លេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានីភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជន និងបំរាមគោចរ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយះពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២១ ។
នៅយប់ថ្ងៃ ព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៩ ខែ សីហា វេលាម៉ោង ២២ៈ០០ នាទី ដល់ ២៤ៈ០០ នាទីយប់ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ (Covid 19) នៅគោលដៅផ្លូវជាតិលេខ ២ សង្កាត់ចាក់ឣង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដឹកនាំដោយ ៖
– លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។
– លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ។
-លោកវរសេនីយ៍ឯក ម៉េង វិមានតារាអធិការខណ្ឌមានជ័យ ។
-លោកវរសេនីយ៍ឯក ហែម ឬទ្ធី មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថខណ្ឌមានជ័យ ។
កម្លាំងសរុបរួមចំនួន ៦៥ នាក់។
-កម្លាំងសាលាខណ្ឌមានជ័យ ១០ នាក់
-កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ៤០ នាក់ស្រី ០៦ នាក់ ។
-កម្លាំងអាវុធហត្ថខណ្ឌមានជ័យ ១៥ នាក់ ។
ក្នុងការអនុវត្តន៍បម្រាមគោលចរ របស់គណះបញ្ជាការឯកភាពខណ្ឌមានជ័យ ឃើញមានរថយន្តឆ្លងកាត់ម៉ូតូ ០៩ គ្រឿង និង រថយន្ត ចំនួន ០៤ គ្រឿង មនុស្ស ១៣នាក់ ស្រី ០០ នាក់ ក្នុងនោះ៖
– យានយន្តល្មើស
– រថយន្ត ០០ គ្រឿង
– ម៉ូតូ ០០ គ្រឿង
– បានធ្វើការផាកពិន័យ ម៉ូតូ ០០ គ្រឿង និងរថយន្ត ០០គ្រឿង ។
– សរុបផាកពិន័យ ០០ រៀល ។
– ឃាត់រថយន្តមករក្សាទុក ០១គ្រឿង ។
បានអនុញ្ញាត្តិឲ្យធ្វើដំណើរចំពោះអ្នក មានឯកសារបេសកកម្មការងារ, បុគ្គលិកពេទ្យ, គ្រួពេទ្យ, កងកម្លាំង និងអ្នកមាន បញ្ហាសុខភាព(មានអ្នកជំងឺ) ។
លទ្ធផលអនុវត្តន៍បម្រាមគោចរ
– មិនមានបញ្ហាប្រឈម ។
– ប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ច
– ស្ថានភាពតាមដងផ្លូវតូចធំ ទូលាយស្ងប់ស្ងាត់ មិនមានបញ្ហា ។