ត្បូងឃ្មុំ៖ កងពលតូចថ្មើរជើងលេខ២១ យោធភូមិភាគទី២ បានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ AstraZeneca ជូនដល់កងទ័ព និងគ្រួសារកងទ័ព នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ២១ ។
ការដំណើរការចាក់វ៉ាក់សាំងដូសទី៣ AstraZeneca ជូនដល់កងទ័ព និងគ្រួសារកងទ័ពនៅកងពលតូចថ្មើរជើងលេខ២១នេះ បានដំណើរចាក់រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោមការគ្រប់គ្រងដោយឧត្តមសេនីយ៍ទោ អុិន ស៊ីដារ៉ា មេបញ្ជាការកងពលតូចថ្មើរជើរងលេខ២១។ ជាលទ្ធផលចាក់បានចំនួនសរុប ២៤៩៥នាក់ ។
ឧត្តមសេនីយ៍ទោ អុិន ស៊ីដារ៉ា បានថ្លែងការកោតសរសើចំពោះកងទ័ព និងគ្រួសាកងទ័ពទាំងអស់ដែលបានមកទទួលសេវាវ៉ាក់សាំងដូសទី៣ និងមានការយល់ដឹងពីសារៈសំខាន់ក្នុងការចាក់វ៉ាក់សាំងថាពិតជាបានដើរតួនាទីជួយការពារយើងឲ្យជៀសផុតពីហានិភ័យនៃការឆ្លងពីមេរោគកូវីដ-១៩ និងមេរោគបម្លែងថ្មី Delta ពីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង រួមចំណែកលេីកកម្ពស់ពង្រឹងសុខភាពសារធារណះអោយមានប្រក្រតីភាពប្រសេីរឡេីងវិញ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ អោយឈានទៅរីកចម្រើនបន្តទៀត។ លោកមេបញ្ជាការកងពល បានសំណូមពរដល់បង ប្អូនទាំងអស់ ត្រូវតែបន្តអនុវត្តន៍ឲ្យបានតាម សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ ៣កុំនិង ៣ការពារ របស់សម្ដេចតេជោហ៊ុន សែន ទោះបីបងប្អូនបានចាក់វ៉ាក់សាំងរួចហើយក្តី ។
ក្នុងនាម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពលតូចថ្មើរជើងលេខ២១ ឧត្តមសេនីយ៍ទោ អុិន ស៊ីដារ៉ា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត សម្តេចអក្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ និងខឿនសុខមាលភាពរបស់កងទ័ព គ្រួសារកងទ័ពជាប្រចាំ៕