ក្រុមហ៊ុនវិមាន រចនា នៅតែប្រកាន់គោលជំហរបន្តមាគ៌ា ធ្វើយ៉ាងណាអោយភាពខ្លាំងរបស់ខ្លួន ដែលបានតស៊ូជ្រោងក្រុមហ៊ុនអោយត្រដែតត្រដឹម រហូតមានការគាំទ្រ។ ម្ល៉ោះហើយក្រុមហ៊ុនមាន៣ប្រទេស ដែលមានតំណាងសាខាខ្លួន គ្រប់គ្រងនៅជឿជាក់ថានឹងមានការតស៊ូឈ្មុល គ្រប់ឧបសគ្គ ទោះមានគេមកបំភ្លៃយ៉ាងណា។
គ្រប់ឧបសគ្គ ដែលបក់បោកមកនាវាវិមាន រចនា ដែលមានចៅ ម៉ែជាអ្នកគ្រប់គ្រងបានដាក់គោលជំហរថា នឹងមិនបណ្តោយតាមញុះញង់ ហើយរើបម្រះ។អ្វីក៍ដោយចៅ ម៉ែ ដែលឆ្លងកាត់រាប់ពាន់រូបភាពនៅតែព្យាយាមកែខៃបាន ដោយមិនអោយអ្នកណាមើលឬ កាច់បំបាក់បានឡើយ។ វិមាន រចនារកសុីលើផ្នែកគ្រឿងសំអាង តាំងពី៣ឆ្នាំមុនរហូត មានគេស្គាល់ មកទល់ពេលនេះ។ ពិសេសកាន់តែយល់ជឿជាក់ថា អ្នកដែលមានគេស្គាល់ឬ បុគ្គលចាប់ផ្តើមលេចធ្លោ រមែងមានមាជ្រែក មិនថាតារា ឬអ្នកប្រឡូកលើជំនួញអន ឡាញ។ សួរថាយើងមានគេបំប៉ោងឡើង យើងដឹងច្បាស់អំពីអ្វីៗដែល យើងធ្វើ សំខាន់យើងកុំបាក់ស្មារតីស៊ូ រាប់មិត្តជាមួយអ្នកឆ្លាតកុំរាប់មិត្តជាមួយ អ្នកល្ងង់។
វិមាន រចនា ដែលមានចៅ ម៉ែ ជាជំហរ មិនដែលចេះរំលោភសិទ្ឋិ អ្នកណាដើម្បីផល ប្រយោជន៍ខ្លួនឯងនោះទេ។ ខំរកសុីស្របច្បាប់ សូម្បីតែខាងសុខាភិបាលថៃ ក៍មានការទទួលស្គាល់។ វិមាន រចនា ជាក្រុមហ៊ុនមាន បេះដូងជួយគ្នា មិនថាមានរឿងអ្វីក៍ស្ថិតនៅជាមួយរហូត។ វិមាន រចនា បង្រៀនកូនក្រុមអោយចេះ ស្រឡាញ់ជនរួមជាតិចេះ យកអាសារគ្នា ដល់ណាក៍ដោយ។មានសកម្មភាពមនុស្សធម៌ជាច្រើន ដែលវិមាន រចនា បំផុសឡើងដើម្បីចែករំលែកក្តីស្រឡាញ់ មិនដែលគិតខ្លាច នឿយហត់ ឬខាតបង់ប្រាក់ចំណេញនោះទេ ព្រោះចៅ ម៉ែ ធ្លាប់លំបាកហើយយល់ច្បាស់ ពីទុក្ខលំបាកអ្នកខ្សត់ខ្សោយក្នុងសង្គមជាមួយគ្នា។
YouTube (https://youtu.be/qf4TDQJ3Q5E)
ក្រុមហ៊ុនវិមាន រចនា នៅតែដាក់គោលជំហររឹងមាំ មានសត្រូវឆ្លាតប្រសើរជាងមានមិត្តល្ងង់