ភ្នំពេញ៖ លោកគ្រូពេទ្យម្នាក់បានដេកស្លាប់នៅក្នុងផ្ទះម្នាក់ឯង ដោយគ្មានសាច់ញាតិណាម្នាក់នៅជិត នោះឡើយបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមប្រភពពីប្រជាបលរដ្ឋដែលរស់នៅភូមិកើតហេតុខាងលើបានឲ្យដឹងថា សពលោកគ្រូពេទ្យមានឈ្មោះ មាស ឈុនលាភ ជាវេជ្ជបណ្ឌិតផ្នែកព្យាបាលជំងឺមនុស្សចាស់ រោ គស្រី្ដ កុមារ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ នៅមុនពេលកើតហេតុ ប្រមាណពីរថ្ងៃមុន ពួកគាត់បានទៅទិញថ្នាំប៉ុន្តែគ្រូពេទ្យបានប្រាប់ថា មិនសូវស្រួលខ្លួននិងមិនបានលក់ថ្នាំឲ្យនោះដែរបន្ទាប់មកគាត់បានត្រឡប់ទៅផ្ទះវិញ ។ ចំណែកគ្រូពេទ្យបានបិទទ្វារផ្ទះរបស់គាត់ ដោយមិនឃើញគាត់ចេញពីផ្ទះសោះ ។ លុះមកដល់ថ្ងៃកើតហេតុនៅវេលាម៉ោង៨យប់ ដោយមានការសង្ស័យ ព្រោះឃើញភ្លើងបើកចោល ទើបពួកគាត់បាននាំគ្នាទៅអើតមើលតាមប្រឡោះប្រហោងទ្វារស្រាប់តែឃើញលោកគ្រូពេទ្យដេកស្ដូកស្តឹង ។បន្ទាប់មកបាននាំគ្នាស្រែកហៅ តែមិនមានការឆ្លើយតបមកវិញទេទើបដឹងថាលោកគ្រូពេទ្យបានស្លាប់បាត់ទៅហើយ បានទាក់ទងទៅខាងអាជ្ញាធរព្រមទាំងសមត្ថកិច្ចអោយមកជួយអន្តរាគមន៍តែម្តង ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានទាក់ទងទៅផ្នែកគ្រូពេទ្យជំនាញមកយកសំណាកធ្វើតេស្តរហ័ស ទើបដឹងថា សព លោកគ្រូគឺមានវិជ្ជមានជំងឺកូវីដ១៩ ។ បន្ទាប់ពីដឹងថា សពលោកពេទ្យមានវិជ្ជមានកូវីដ១៩ភ្លាមសមត្ថកិច្ចបានបិទទ្វារផ្ទះនោះវិញ ដោយឲ្យខាងលោកមេភូមិ ដាក់កម្លាំងយាម ដើម្បីរង់ចាយកសពចេញពីផ្ទះយកទៅបូជា ៕