ភ្នំពេញ៖ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ពិសេសមិត្តភ័ក្រ និងមនុស្សជិតស្និទ្ធមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញ លោក ដួង ឆាយ ប្តូរប្រូហ្វាល់ (Profile) និងបង្ហោះសារកាន់ ទុក្ខយ៉ាងក្រៀមក្រំក្តុកក្តួលនៅយប់ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ ។
ជាមួយគ្នានេះនៅក្នុងគណនីហ្វេសប៊ុករបស់លោក ដួង ឡុង បានបង្ហោះសារយ៉ាងរំជួលចិត្តថា “RIP to my grandma. Thanks for everything you done for me. Will miss and love u as always. Remember in my heart forever.” ។ មាន ខ្លឹមសារថា “សូមលោកយាយទៅកាន់សុខគតិភព។ អរគុណគ្រប់យ៉ាងដែលលោកយាយបានធ្វើចំពោះខ្ញុំ ។ នឹងនៅតែនឹក និងស្រឡាញ់លោកយាយដូចរាល់ដង»។
បន្ទាប់ពីបានឃើញសារនេះភ្លាមគេសង្កេតឃើញមានមហាជនជាច្រើន ពិសេសមិត្តភ័ក្រ និងមនុស្ស ស្និទ្ធស្នាលជាមួយលោកសែលរំជួលចិត្តជំនួសលោក និងក្រុមគ្រួសារចូលខំម៉ិនសម្តែងនូវទឹកចិត្ត សោកស្តាយ និងចូលរួមរំលែកទុកដ៏ក្រៀមក្រំ បំផុតនេះ ។