ភ្នំពេញ៖ លោក ចែម ចាន់ដារាហៅ ពែក មី ដែលជាតារាចម្រៀង និងជាតារាកម្លែងដ៏ល្បីល្បាយនៅកម្ពុជាបានទាក់ទាញការចាប់អារម្មណ៍ពីមហាជនមិនតិចនោះទេតាមរយៈទេព្យកោលសល្យសមត្ថភាពសម្តែងរបស់ខ្លួន ដែលមិនត្រឹមតែអាចឲ្យមហាជនផ្ទុះសំណើចតាមរយៈការសម្តែងទេ សូម្បីសារមួយឃ្លាដ៏ខ្លីក៏លោកអាចឲ្យមហាជនផ្ទុះសំណើចដែរ ។ ជាក់ស្តែងថ្មីៗលោកពែក មី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលផង និងអស់សំណើចផង ដោយសារលោកបានទម្លាយរឿងនៅពេលដែលលោកបានចូលស្តីដណ្តឹងភរិយារបស់ខ្លួន ។
ក្នុងគណនីហ្វេសប៊ុករបស់តារាកម្លែងរូបនេះបានបានបង្ហោះសារថា«ចាក់ជណ្តើរផ្ទះម៉ែក្មេក ធ្វើជូនម៉ែក្មេក ដើម្បីអរគុណគាត់ កាលចូលស្តីដណ្តឹងកូនគាត់គាត់យកតែ ៥០០$ ទេតែពេលខ្ញុំរកលុយអត់បាន គាត់ជួយចេញ៣០០$ ឲ្យការកម្សត់អត់បងប្អូន ! ឥឡូវប្រពន្ធមុខចាស់ជាងម៉ែទៀត » ។ បន្ទាប់ពីឃើញសារនេះមហាជនបាននាំគ្នាចូលខាំម៉ិនបញ្ចេញមតិយ៉ាងព្រោងព្រាត។
បើទោះបីយ៉ាងណាក្តីសារនេះហាក់កម្លែងបន្តិចប៉ុន្តែមហាជនបានសង្កេតឃើញតារារូបនេះ ជាមនុស្សម្នាក់ដែលចេះស្រលាញ់ដឹងគុណឪពុកម្តាយខ្លាំងណាស់គួរឲ្យកើតសរសើរ ។ ទន្ទឹមនឹងនេះគេក៏តែងសង្កេតឃើញតារារូបនេះតែងតែជួយជ្រោមជ្រែងដល់បងប្អូនរបស់ខ្លួនផងដែរ ៕