ភ្នំពេញ៖ គូរស្វាមីភរិយាទាំងពីរគឺ លោកកែវ វាសនា ដែលតារាចម្រៀងល្បីល្បាញមួយរូបរបស់កម្ពុជា និងអ្នកនាង លឹម សុគន្ធារី ចាប់តាំងពីចាប់ដៃគ្នាចូលរោងការរៀបអាពាហ៍ពិពាហ៍នៅខែឧសភា ឆ្នាំ២០១៦ ដើម្បីកសាងគ្រួសារថ្មីមួយរហូតមកដល់ពេលនេះប្រមាណជា៥ឆ្នាំមកហើយ ដែលគ្រួសារ អ្នកទាំងពីររស់នៅប្រកបដោយ សុភមង្គលដែលធ្វើឲ្យអ្នកសិល្បករមួយចំនួនលួចច្រណែនអ្នកទាំងពីរ ទៀតផង ។
បើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាងលឹម សុគន្ធារី បានបង្ហោះសារថា «អាយុច្រើនហើយ អត់មានពេលខឹង អត់មានពេលស្អប់ ១០ឆ្នាំមិនមានច្រើនដងទេសម្រាប់ជីវិតគូរយើងត្រូវស្រលាញ់គ្នា យកចិត្តទុកដាក់គ្នា ឲតម្លៃគ្នាដូចដែលកាលយើងស្នេហ៍គ្រាដំបូង ។ អរគុណការតរស៊ូរភាពស្មោះត្រង់របស់យើងទាំងពីរដែលធ្វើឲ្យយើងមានថ្ងៃនេះ ដើរដល់គោលដៅដែលយើងចង់បានដូចដែលយើងធ្លាប់គិតកាលពី១០ឆ្នាំមុន »។
បើទោះបីជាសារនេះមិនបានបញ្ជាក់ឲ្យច្បាស់ប៉ុន្តែមហាជនប្រាកដជាបានយល់ហើយ ដែលភរិយា របស់លោកកែវ វាសនា ចង់សំដៅដល់នោះសុភមង្គលគ្រួសារ និងទ្រព្យសម្បត្តិស្តុកស្តម្ភជាអភិជន មួយរូប ក្នុងសង្គម ។ ទន្ទឹមនឹងនេះគេសង្កេតឃើញចំណងអាពាហ៍ពិពាហ៍របស់អ្នកទទួលពីរទទួល បានកូន ជាទីស្រលាញ់ពីរនាក់កូនប្រុសម្នាក់និងកូនស្រីម្នាក់ ៕