ភ្នំពេញ៖ អ្នកជំនួញនៅកម្ពុជាដែលមានភាពលេចធ្លោមានមិនតិននោះទេនៅក្នុងកម្ពុជា ដោយភាគច្រើនមហាជនធ្លាប់ស្គាល់ និងចាប់អារម្មណ៍ទៅលើអ្នកជំនួញតែបុរសប៉ុណ្ណោះ ។ ប៉ុន្តែស្ថិតនៅក្នុងសម័យកាលថ្មីនេះស្ត្រីដែលជាអ្នកជំនួញក៏លេចធ្លោមិនចាញ់បុរសដែរទាំងសមត្ថភាព ទេព្យកោលស្យ និងការចាត់ចែងគ្រប់គ្រងក្រុមហ៊ុន ។
ខាងក្រោមជាស្ត្រី០៨នាក់ដែលជាអ្នកជំនួនយ៉ាងជោគជ័យបំផុតនៅកម្ពុជាសព្វថ្ងៃនេះក្នុងនោះរួមមាន៖
១–លោកជំទាវ ហ៊ឹម សុភ័ក្រ អគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្តៅ
២–អ្នកនាង នួន ស៊ុនណារី ហៅស្រីអូន ស្រី អូន សម្រស់ធម្មជាតិ ម្ចាស់ក្រុមហ៊ុន Coosea
៣-លោកជំទាវ ស្រី ណារួម ហៅ ម៉ែរួយ ម្ចាស់ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់
៤-លោកស្រី អ៊ុ ស្រីមុំ អគ្គនាយិកាក្រុមហ៊ុន KB Kimberly Infinity ដែលជាក្រុមហ៊ុននាំចូលផលិតផល KBLI Brand គ្រាប់សម្រក់តាមបែបធម្មជាតិ
៥-អ្នកនាង ដេត ម៉ាលីណា ម្ចាស់ក្រុមហ៊ុនសាប៊ូកក់សក់ និងផលិតផលថែរក្សាសម្រស់ MLN
៦–អ្នកស្រី ពុធ ធីតា ម្ចាស់ភោជនីយដ្ឋាន Motor Café
៧–លោកជំទាវ សៀង សុភក្តិ ប្រធានក្រុមហ៊ុនគ្រឿងសំអាង វិមានរចនា
៨–លោកជំទាវ កែវ មុំ អគ្គនាយិកាក្រុមហ៊ុន លីលីផលិតនំស្រួយ
សូមជម្រាបថា ស្ត្រីអ្នកជំនួញទាំង០៨រូបនេះខាងលើនេះ មិនត្រឹមតែទទួលបានជោគជ័យខ្លាំងក្នុងជំនួញរបស់ខ្លួននោះទេ ចំពោះកេរ្តិ៍ឈ្មោះនៅក្នុងសង្គមក៏ល្បីល្បាញខ្លាំងណាស់ណាស់តាមរយៈសកម្មភាពសប្បុរសធម៌របស់ខ្លួន ។ ក្រៅពីនេះស្ត្រីជោគជ័យទាំង០៨រូបនេះក៏បានចូលរួមថវិកាជួយសង្គមជាតិតាមរយរាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕