ភ្នំពេញ ៖ ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់៣ ខែសីហា ឆ្នាំ២០២១ នឹងមានភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២៧ ខែកក្កដានេះ ។
ក្រសួងបានឲ្យដឹងបន្តថា ការបង្កឲ្យមានភ្លៀងធ្លាក់នេះដោយសារកម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងប្រទេសថៃ ឡាវ និងវៀតណាមជាមួយ និងខ្យល់មូសុងនិរតីមានល្បឿនមធ្យម ។ ទន្ទឹមនឹងនេះព្យុះទី៦ ឈ្មោះ IN-FA បានឡើងចូលដល់ភាគខាងកើតប្រទេសចិន ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ ខ្យល់ ខ្យល់កន្ត្រាក់ ។ លើកលែងតែបណ្តាខេត្ត កំពង់ស្ពឺ តាកែវ កំពត កណ្ដាល និងរាជធានីភ្នំពេញដែលអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយសារឥទ្ធិពលខ្យល់ហ្វឺនក្នុងកម្រិតបង្ហូរ ។ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាព នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ដោយឡែកតំបន់មាត់សមុទ្រមាន នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំងៗនៅលើផ្ទៃសមុទ្រខ្យល់ខ្លាំង, ភ្លៀងក៏ខ្លាំងធ្វើ មានឲ្យមានរលកកម្ពស់ខ្ពស់ ។
ពាក់ព័ន្ធនឹងស្ថានភាពនៃអាកាសធាតុនេះដែរ ក្រសួងសូមសាធារណជនប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានាដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ពិសេសនៅតំបន់មាត់សមុទ និងក្នុងលំហសមុទ ៕