ភ្នំពេញ៖ បើទោះបីជាម្តាយរបស់អ្នកនាង យុគ ចិន្តា ទទួលមរណភាពរយៈពេលប៉ុន្មានថ្ងៃកន្លងទៅហើយក្តីប៉ុន្តែក្រុមគ្រួសារកូនចៅនៅតែចងចាំនឹកឃើញដល់ស្នាមញញឹមរបស់អ្នកម្តាយជាទីស្រលាញ់ និងគ្រប់អនុស្សាវរីយ៍ទាំងអស់ ដែលធ្វើឲ្យកូនចៅ ទាំងអស់ទឹប់ទឹកភ្នែកមិនបាននោះឡើយនៅពេលឃើញតែធាតុរបស់ម្តាយ ។ រហូតដល់ពេលនេះអ្នក នាង យុគ ចិន្តា នៅតែមិនទាន់កាតចិត្តបានដោយបានបង្ហោះសារយ៉ាងរំជួលចិត្តសោកស្តាយអ្នកម្តាយនៅឡើយ ។
ក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងយុគ ចិន្តា បានបង្ហោះសារយ៉ាងក្តុកក្តួលក្រៀមក្រំ ចិត្តថា«ស្រែកទ្រហ៊ោរយំឡើងទន់ខ្លួននៅពេលទទួលធាតុម្តាយបន្ទាប់ពីបានបូជា ។ គំរប់៧ថ្ងៃដែលអ្នកម្ដាយលាកូនៗជារៀងរហូត គ្មានថ្ងៃត្រឡប់វិញឡើយ ។ អ្នកម្ដាយហត់នឿយយូរពេកហើយ ក្នុងការមើលថែកូន ចិញ្ចឹមកូន បារម្មណ៏ពីកូនៗ ។ អ្នកម្ដាយសំរាកចុះ បុណ្យកុសលដែលអ្នកម្ដាយបានសាង បុណ្យកុសលដែលកូនបានសាង សូមបានទៅដល់វិញ្ញណខន្ធ អ្នកម្ដាយកុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបថា ម្តាយរបស់អ្នកនាង យុគ ចិន្តា ឈ្មោះខឹម ផល្លី មានវ័យ៧០ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។ កន្លងទៅលោកស្រីធ្លាប់រស់នៅទឹកដីអាមេរិក នឹងទើបតែបានមករស់នៅក្នុងប្រទេសកម្ពុជាវិញបានប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីជួយមើលថែមុខរបរកូនស្រីដែលមានហាងច្រើន ។ ប៉ុន្តែជាអកុសលលោកស្រីបានលាចាកកូនចៅគ្មានថ្ងៃវិលវិញយ៉ាងលឿនបែបនេះសោះ ៕