ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារបណ្តាលឲ្យលិចបាត់ទៅក្នុងទឹកទន្លេបន្សល់ទុកតែស្បែកជើង និងរ៉ឺម៉ក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ៤ និង ៣០ នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចជិតដល់កណ្តាលស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមតាមន្ត្រីនគរបាលដែលបានចុះទៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលលោតទឹកសម្លាប់ ខ្លួននេះ បានមិនស្គាល់អត្តសញ្ញាណឡើយ បានលិចបាត់ទៅក្នុងទន្លេសាប បន្សល់ទុក តែម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង និងស្បែកជើងមួយគូតែប៉ុណ្ណោះ ។ នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះ បានជិះម៉ូតូសណ្តោយរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 1E-2599 ធ្វើដំណើរឡើងស្ពានជ្រោយចង្វារ ហើយឈប់នៅលើស្ពានក្នុងទិសដៅពីលិចទៅកើត។ នៅពេលជិតដល់កណ្តាលស្ពាន ក៏បានឈប់ ។ ភ្លាមៗ បុរសរូបនោះ បានចុះពីលើម៉ូតូ រួចលោតចុះទៅក្នុងទន្លេ សម្លាប់ខ្លួនបាត់តែម្តង ។
ពាក់ព័ន្ធនឹងករណីនេះគេនៅមិនទាន់ដឹងថា បុរសរូបនោះមានវិបត្តិអ្វីនោះទេ បានជាមកលោតទឹកសម្លាប់ខ្លួន បែបនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុបានយកម៉ូតូសណ្តោងរ៉ឺម៉ក ព្រមទាំងស្បែកជើង ទៅរក្សាទុកនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីទុកប្រគល់ឲ្យក្រុមគ្រួសាររបស់ជនរងគ្រោះ ៕