ដោយមើលឃើញអំពី ការលំបាកនាពេល មេរោគកូវីដ កំពុងតែវាយលុក បន្តបន្ទាប់ នៅក្នុងប្រទេសជប៉ុន យើងឃើញថា ពលករមួយចំនួន និងបងប្អូនខ្មែរនៅទីនោះ ក៍ជួបប្រទះ កង្វះខាតនូវ សម្ភារៈប្រើប្រាស់ និងគ្រឿងហូបចុក។ បែបនេះហើយ ទើបមានការឯកភាពគ្នា បង្កើតនូវកម្មវិធីសប្បុរសធម៌មួយ ក្រោមឈ្មោះថា «កម្មវិធីកូនចិនសប្បុរសធម៌»៕ ក្នុងនោះមាន ការសំណេះសំណាល រវាងបងប្អូនខ្មែរ និងខ្មែររស់នៅប្រទេសជប៉ុន។
អ្នកផ្តួចផ្តើមកម្មវិធី អោយបានកើតឡើង មានលោក យ៉ន សុភ័ក ហៅកូន ចិន ជាម្ចាស់ជំនួយ ហាង គ្រឿងទេស Oizumi ( ហាងចែម៉ុច និងចែនី) លោក ហែម ស៊ីថៃ ជា ប្រធានក្រុមប្រឹក្សាយោបល់ សមាគមរាជសីហ៍ សាខាប្រទេសជប៉ុន ។ ក្នុងពេលកំពុងជួប ពិភាក្សា និងមានអមដោយ អំណោយមួយចំនួន យើងឃើញថា បណ្តាបងប្អូនខ្មែរ យើងរស់នៅ និងបំពេញការងារនៅ ប្រទេសជប៉ុន ហាក់សម្តែងនូវភាពកក់ក្តៅ និងរីករាយក្នុងចិត្តជាអនេក ដែលបានការយកចិត្តទុកដាក់ ពីសំណាក់អ្នកចិត្តបុណ្យខាងលើ បានមើលឃើញ គ្រាលំបាកហើយនៅឆ្ងាយប្រទេសកំណើតទៀត។ នេះសបញ្ជាក់ថា ជាការសហការ ស្រឡាញ់ជនរួមជាតិ ទោះក្នុងកាលៈទេសៈណា ក៍ត្រូវតែឱបក្រសោបគ្នា ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ។
ប្រភេទអំណោយ ដែលទទួលបាន ចំពោះ លោក កូន ចិន ដែលផ្តល់ជូន មាន អង្ករ ២៧០គីឡូ មី២៧០កញ្ចប់ ត្រីខកំប៉ុង៣០០កំប៉ុង ប្រេងខ្យងដបធំ១០០ដប ម៉ាស់ចំនួន១៦៥០ ទឹកត្រី៥៤ដប ប៊ីចេង៥០០ក្រាម ទឹកសុទ្ឋ៦០ដប។ ចំពោះហាងចែម៉ុច និងចែនី ផ្តល់ជូនជា អង្ករ១៦២គីឡូ ត្រីខ១០០កំប៉ុង មី១២០កញ្ចប់។ ក្រៅពីនោះក៍មានមូនិធិ សុខមាលភាពអាសុី បានចូលរួមផ្តល់នូវអំណោយទាំងនោះដែរ។ យ៉ាងណាគេរំពឹងថា បងប្អូននៅទីនោះ ពិតជាអាចដោះស្រាយ បានមួយគ្រា នូវអ្វីដែលចាំបាច់ ហើយបានរបស់ប្រើការចំពេល ចំវេលាកំពុងទប់ស្កាត់កូវីដ។