ជាថ្មីម្តងទៀត ឌួង ហ្សូរីដា ដែលជាបងស្រីធំក្នុងគ្រួសារ ដែលជាមនុស្សស្រីទាំងអស់គ្នា បានស្បើយល្ហើយចិត្តមិនតិចទេ នៅពេលសម្រេចគោលដៅម្តងទៀតលើសមាជិក។ ពិសេសអ្នកនាង អររំភើបដែលបានឃើញប្អូនស្រីកណ្តាល ដែលមានសភាពកែវភ្នែក ស្រវាំងៗ អាចប្រែស្រឡះថ្លាមកវិញ នៅពេលមានការព្យាបាលពីជំនាញ ពេទ្យចំឯកទេសដែលបាន ដោះស្រាយអោយប្រសើរឡើងល្អ។
នាបណ្តាញសង្គមរបស់ តារាចិត្តមុតមាំ ពូកែតស៊ូ ឧបសគ្គ ឌួង ហ្សូរីដា ថ្លែងថា «03-07-2021 : Congratulations ស្រីកណ្តាល Srey Nuch ជោគជ័យក្នុងការបាញ់ភ្នែកបញ្ឃប់ភាពងងឹតនៃភ្នែកម្ញូបមើលមិនឃើញនៅពេលយប់ងងឹតជាលក្ខណៈជាង ១៥ឆ្នាំហើយ…!ចាប់ពីពេលនេះទៅ គេនឹងលែងពាក់វែនតាក្រាស់ៗ និង Contact Lance ទៀតហើយ👏🏻។
🙏🏻នេះជាកាដូពីបងស្រីដែលគាត់បានលះបង់ពេលវេលាយុវវ័យរបស់គាត់ជាង ១០ឆ្នាំមកនេះមើលថែរអ្នកម្តាយរាល់ពេលឈឺធ្ងន់ៗគ្រប់ពេល ដោយការអត់ធ្មត់ ព្រោះដឹងហើយថា ការមើលថែរអ្នកជំងឹមិនមែនជាការងាយស្រួលទេ ជាពិសេសអ្នកម្តាយខ្ញុំជាម្តាយដែលកាចស្រាប់ផង😂។
ជាការមើលឃើញ ឌួង ហ្សូរីដា មួយរយៈកាលមកហើយ ដែលចំណាយថវិកា ព្យាបាលអ្នកម្តាយស្ងួនអោយប្រសើរបើទោះ ជាអ្នកនាងហត់នឿយ រែកពន់តែ មិនមែនជាឧបសគ្គ។ សភាពខាងក្រៅ អ្នកនាងខំរកសុីលក់ លើអន ឡាញ រាល់ថ្ងៃ ភ្លេចគិតពីសុខភាព ទើបសាច់ញាតិបងប្អូន និងមិត្តសិល្បករជិតដិតៗ មានការកោតសរសើរ ដល់ហ្សូរីដា ដែលមានចិត្តធន់ មោះមុតមិនធម្មតា យោងគ្រួសារ អោយរស់ប្រសើរល្អ សឹងអាចនិយាយបានថា មនុស្សប្រុសល្មមៗ ធ្វើមិនបានដូចអ្នកនាងផង។