លោក Cirilito Sobejana ប្រធានកងទ័ពជើងអាកាសហ្វីលីពីននៅទី៥ ខែកក្កដា ឆ្នាំ២០២១នេះបានប្រាប់ឲ្យដឹងថាអ្នកដំណើរទាំងអស់នៅលើយន្តហោះទ័ពអាកាសហ្វ៊ីលីពីនបានស្លាប់បាត់បង់ជីវិត និងខ្លះទៀតរងរបួសក្រោយ ពីយន្តហោះយោធាមួយនេះបានធ្លាក់ កាលពីថ្ងៃអាទិត្យ ទី៤ ខែកក្កដា ។
ប្រធានកងទ័ពជើងអាកាសហ្វីលីពីនរូបនេះបានឲ្យដឹងបន្តថា ចំនួនអ្នកស្លាប់ដោយសារការធ្លាក់យន្តហោះនេះមាន ៤៧ នាក់ ខណៈបុគ្គលិកយោធា ៤៩ នាក់បានរងរបួស។ ការស៊ើបអង្កេតនៃឧប្បត្តិហេតុមួយនេះនឹងចាប់ផ្តើមបន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់ ។
បើតាមលោក Cirilito Sobejana បានបញ្ជាក់ថា យន្ដហោះនេះមានគម្រោងចុះចតនៅអាកាសយានដ្ឋាន Jolo ប្រទេសហ្វីលីពីន ប៉ុន្តែបានបរាជ័យហើយធ្លាក់នៅក្បែរ តំបន់ Patikul ។ មនុស្ស ៩៦ នាក់ដែលជិះនៅលើយន្ដហោះ Lockheed C-130 Hercules ភាគច្រើនគឺជានិស្សិតដែលទើបបញ្ចប់ការសិក្សាផ្នែកកងទ័ព ៕