អាជីវកម្មមួយចំនួននៅក្នុងភូមិ ស្ទឹង ឃុំ បាគង ក្នុងខេត្ដសៀមរាប ប្រទេសកម្ពុជា ត្រូវបានបំផ្លាញដោយ ជំងឺរាតត្បាត កូវីដ១៩ ។ ក្នុងនោះក្លឹបកីឡាបាញ់ធ្នូ គឺជាផ្នែកមួយនៃវិស័យទេសចណ៍ក្នុងខេត្ត មួយនេះត្រូវបានផ្អាក ដោយសាតែផលប៉ះពាល់ជាខ្លាំងនៃការរាតត្បាតនៃកូវីដ១៩។ ទីតាំងនេះពួកគេបានប្រែក្លាយវាទៅជាកន្លែងទេសចរណ៍ធម្មជាតិ។ នេះបើយោងតាមសារព័ត៌មាន A24បានចេញផ្សាយ។
អ្នកទទួលភ្ញៀវដ៏រុសរាយ ព្រមជាមួយនិងកញ្ជុះស្អាតៗ ដែលមានទំហំខុសៗគ្នា ចន្លោះពី ២០ ទៅ ៣០ ម៉ែត្រ កំពុងត្រៀមស្វាគមន៍ភ្ញៀវទេសចរក្រោយពេលទទួលបានព័ត៌មានរបស់រដ្ឋាភិបាល ដែលនឹងអនុញ្ញាតឱ្យពលរដ្ឋ និងភ្ញៀវទេសចរធ្វើដំណើរបន្ទាប់ពីចាក់ថ្នាំបង្ការរួច។
គម្រោងក្នុងការបង្កើតកន្លែងទេសចរណ៍ធម្មជាតិនេះ គឺបានផ្តល់ការងារដល់ប្រជាពលរដ្ឋដែលជាអ្នកភូមិក្បែនោះ មួយចំនួនធំទទួលបានប្រាក់ចំណូល ជួយដល់ក្រុមគ្រួសាររបស់ពួកគេ៕