តារាសម្តែងបែបកំប្លែងថៃល្បីឈ្មោះ KooTee ដែលតែងតែធ្វើឲ្យមហាជនមានភាពសប្បាយរីករាយ តាមរយៈការសម្តែងរបស់លោកបានប្រកាស តាមបណ្តាញសង្គម Instagram ផ្លូវការរបស់ខ្លួន ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នកំពុងទទួលការព្យាបាល។
តាមរយៈលិខិតប្រកាសព័ត៌មាននៅលើ Instagram តារាកំប្លែងថៃល្បីឈ្មោះ លោក KooTee បានបញ្ជាក់ថា លោកត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នលោកក៏កំពុងទទួលការព្យាបាល។ ជាមួយនឹងការបង្ហោះសារជូនដំណឹង ទៅកាន់អ្នកគាំទ្រ លោក KooTee ក៏បានបង្ហាញការសោកស្តាយផងដែរ ទៅកាន់បុគ្គលដែលបានពាក់ព័ន្ធជាមួយលោក ក្នុងកម្មវិធីនានា និងត្រូវទៅធ្វើតេស្ត ដើម្បីឲ្យបានដឹងពីស្ថានភាពសុខភាពរបស់ខ្លួន។
ជាមួយគ្នានេះ តារាកំប្លែង KooTee បានបង្ហាញទីតាំងចំនួន៩ ដែលលោកធ្លាប់ទៅ គិតពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីឲ្យអ្នកជាប់ពាក់ព័ន្ធជាមួយលោក ដែលមានការសង្ស័យទៅធ្វើសំណាក៕