ត្បូងឃ្មុំ៖ ពិតជាគួរឲ្យត្រេកអរខ្លាំងណាស់កុមារកម្សត់ម្នាក់ដែលមានចិត្តកត្តញ្ញូខិតខំតស៊ូចិញ្ចឹមម្តាយ ដែលមានសតិមិនគ្រប់ និងចិញ្ចឹមប្អូនៗក្នុងបន្ទុក ទាំងខ្លួនក្ងង់ដៃដោយសារភ្លើងឆេះ ដោយបានដង្ហើយ ហៅរកសប្បុរសជនឲ្យជួយឧបត្ថម្ភជាចាំបាច់នោះពេលនេះ លោក គឹម មករា អគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្រ្តរចនាGLUE VIP បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុម គ្រួសារក្មេងប្រុសខាងលើនេះដោយផ្ទាល់នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅខេត្តត្បូងឃ្មុំ ។
អគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្រ្តរចនាGLUE VIP បានអញ្ចើចុះយកអំណោយសប្បុរសធម៌ទាំង នេះជូនដល់ប្អូនប្រុសនេះ បន្ទាប់ពីលោកបានឃើញប្អូនប្រុសដែលត្រូវបានគេថតបង្ហោះនៅលើ បណ្តាញសង្គមនូវរួបភាពជីវភាពដ៏លំបាក និងបានសរសេរសារអំពាវនាវដល់សប្បុរសជនឲ្យជួយ ប្អូន ប្រុសកាលពីពេលថ្មីនេះ ។ ភ្លាមៗនោះលោកបានប្រកាសស្វែងរកទីកន្លែងប្អូនប្រុសរូបនេះ ដើម្បី ជួយ ឧបត្ថម្ភដល់ប្អូន ។ បន្ទាំប់ពីបានទទួលបានព័ត៌មានពីកន្លែងទីតាំងស្នាក់នៅរបស់ប្អូនប្រុសពិតប្រាកដ ហើយទើបអគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្រ្តរចនាGLUE VIP អញ្ជើញចុះទៅដោយផ្ទាល់តែម្តង ។
បើទោះបីយ៉ាងណាក្តីលោក គឹម មករា អគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្រ្តរចនាGLUE VIP បានមាន ប្រសាសន៍ថា ការផ្តល់ជូននូវគ្រឿងឧបគោគ បរិភោគ និងថវិកានៅពេលនេះដើម្បីជួយ សម្រាលការលំ បាកប្អូន និងក្រុមគ្រួសារបានមួយរយៈពេល ។ លើសពីនេះលោកក៏បានលើកទឹកចិត្ត ប្អូនប្រុសឲ្យកាន់ តែខិតខំតស៊ូក្នុងជីវិតបន្ថែមទៀតដើម្បីភាពរឹងមាំសម្រាប់ខ្លួនផ្ទាល់ និងដើម្បីអនាគតក្រុមគ្រួសារទាំង មូល ៕