លោកឪពុក និងអ្នកម្តាយ ពិធីករដ៏ល្បីគឺលោកជាវិបុល បានចូលបម្រើការងារក្នុងស្ថានទូតអាមេរិកចាប់តាំងពីស្ថានទូតមួយនេះសម្រេចដាក់ទីតាំងជាថ្មីនៅកម្ពុជាក្នុងឆ្នាំ១៩៩១។បើគិតទៅលោកឪពុក អ្នកម្តាយជាទីគោរពស្រលាញ់របស់ពិធីករ ជាវិបុល ម្នាក់ៗបានបម្រើការងារក្នុងស្ថានទូតអាមេរិកជិតបីទសវត្សរ៍មកហើយ។ ក្នុងនោះបើយោងតាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ពិធីករ ជា វិបុល ដោយភ្ជាប់ជាមួយរូបថតដែលរូបក្រុមគ្រួសាររបស់លោកថតជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបច្ចប្បន្នគឺលោកW. Patrick Murphy នៅស្ថានទូតសហរដ្ឋអាមេរិកផ្ទាល់ និងសំណេរថា អស់រយះពេល ២៨ឆ្នាំក្រោយមកហើយ ទើបថ្ងៃនេះមានពេល និងឱកាសបានចូលមកក្នុងស្ថានទូតសហរដ្ឋអាមេរិកដែលជាកន្លែងធ្វើការរបស់ឳពុកម្តាយ និងបានជួបសំដែងការគួសម ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឯកឧត្តម W. Patrick Murphy ក្នុងការប្រគល់លិខិតថ្លែងអំណរគុណ និងសរសើរដល់ឳពុក Sokha Chea ដែលបានបំរើការងារក្នុងស្ថានទូត ជិត៣ទស្សវតន៏ (២៨ឆ្នាំ) និងម្តាយ ភួង សុផល បានបំរើការងារ (២៦ឆ្នាំ) ដែលក្នុងពេលនេះ ដល់ពេលលោកពុកម្តាយទាំងពីរត្រូវ ចូលនិវត្តន៏ និងរីករាយបន្តក្នុងជីវិតជាមួយក្រុមគ្រួសារវិញម្តង កូនៗពិតជាមានមោទនភាពចំពោះលោកពុកម៉ែខ្លាំងណាស់ ជាមួយគ្នានោះលោក ជា សុខា ដែលជាឪពុកពិធីករ ជា វិបុល បានសរសេរបង្ហោះលើហ្វេសប៊ុកថា រយះពេលជាង28ឆ្នាំចាប់ពីស្ថានទូតអាមេរិកបើកទ្វាររហូតមកបច្ចុប្បន្ន, ខ្ញុំជាបុគ្គលិកដែលធ្វើការលើផ្នែកនយោបាយ, បានធ្វើដំណើរលើផ្លូវមួយ ដែលមានរឿងជាច្រើនស្ថិតនៅក្នុងខួរក្បាលខ្ញុំ។ ចាប់ពីពេលនេះតទៅ ជាពេលដែលខ្ញុំត្រូវរស់នៅដោយភាពស្ងាត់ស្ងៀម។ ខ្ញុំសូមអរគុណដល់លោកអគ្គរដ្ឋទូតអាមេរិក Patrick Murphy ដែលផ្តល់ប័ត្រទទួលស្គាល់ការងារ, អរគុណដល់មិត្ររួមការងារទាំងអស់, អរគុណដល់មន្ត្រីរដ្ឋាភិបាល, មន្ត្រីគ្រប់គណបក្រនយោបាយ, មន្ត្រីអង្គការសង្គមស៊ីវិល និងក្រុមសារពត៏មានទាំងអស់ដែលបានផ្តល់សហការណ៌ដ៌ល្អដល់យើងខ្ញុំ។ ជូនពរដល់អស់លោកទាំងអស់ទទួលបានជោគជ័យបន្តទៅទៀត។ អរគុណ ពីខ្ញុំ ជា សុខា,អតិត អ្នកឯកទេសផ្នែកនយោបាយ នៅស្ថានទូតអាមេរិក។