ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក បាននិងកំពុងតែលើកយករឿងរ៉ាវនៃការភ្ជាប់ពាក្យរបស់ស្រីស្អាត អាម៉ី ដែលគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់ អាជី ដែលជាអ្នកលក់ឡេអនឡាញដ៏ល្បី មកចែកចាយព្រោងព្រាតសាជាថ្មី នោះគឺពិធីភ្ជាប់ពាក្យនាង ក៏ព្រោះតែបណ្តាការ និងចិញ្ចៀនភ្ជាប់ពាក្យរបស់ អាម៉ី គឺមានតម្លៃសរុបប្រមាណជារាប់ម៉ឺនដុល្លារឯនោះ ។ នេះបើតាមការឱ្យដឹងពីផេកសិល្បករកម្ពុជា ។
លោក អ៊ឹម ជីវ៉ា បានបង្ហោះរៀបរាប់នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ ថា «Wow គ្រាន់តែ ថ្លៃបណ្តាការជំនូនទឹកដោះភ្ជាប់ពាក្យ អាម៉ី ប្អូនអាជី គឺទទួលបាន 99999$ ស្មើ និង 400 000 000 រៀល (បួនរយលានរៀល) និង ចិញ្ចៀនពេជ្រ ២ ម៉ឺនដុល្លារ ! ពិតជាមិនធម្មតាមែន ! អាម៉ី ប្អូនអាជីភ្ជាប់ពាក្យព្រឹកនេះ គ្រាន់តែហៅបងប្អូនជិតដិតមកចូលរួមតិចតួចបំផុត ដោយសារតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ! ទោះបីភ្ញៀវមកចូលរួមមិនដល់ម្ភៃនាក់ តែថ្លៃទឹកដោះវិញញាក់សាច់» ៕