អ្នកកើតឃ្លង់នៅក្នុងនៅក្នុងប្រទេសកម្ពុជាត្អូញត្អែរអំពីការរើសអើង និងការធ្វើទុកបុកម្នញផ្លូវចិត្ដ
ដែលគេធ្វើមកលើពួកគាត់ ដោយសារតែជំងឺ ឃ្លង់ របស់គាត់ ទោះបីជាគាត់បានពយាបាលជំងឺនេះជាសះស្បើយក៏ដោយ។
ជំងឺឃ្លង់ គឺជាជំងឺកើនមានតាំងពីបុរាណកាល ហើយកើតមានចំពោះ មនុស្សមានវ័យកណ្តាល ហើយវាក៏ជាជំងឺឆ្លងមួយប្រភេទផងដែរ។ អ្នកកើតជំងឺ ឃ្លង់ បណ្តាលឱ្យមាន ស្នាមជាំ និងដុំពកនៅលើ ក ហើយក្នុងករណីធ្ងន់ធ្ងរ មានការផ្លាស់ប្ដូរលក្ខណៈផ្នែកខាង ក និងមានការហើមកធំ ។ កាលពីបុរាណកាល មនុស្សចាស់ភាគច្រើនដែលបានកើតជំងឺ ឃ្លង់ ត្រូវបានគេយកទៅបំបោះបង់ចោល ដោយគេគិតថាតូ្រវបណ្តសាព្រះមិនអាចព្យាបាលបាន។
សព្វថ្ងៃនេះជំងឺឃ្លង់ គេអាចព្យាបាលជាសះស្បើយបាន ក៏ប៉ុន្តការរើសអើងនៅតែចោទជាបញ្ហចំពោះអ្នកជំងឺ ដូច្នះហើយទើប ស៊ីអូម៉ល ដែលជាអង្គការក្រៅរដ្ឋភិបាលមួយ កំពុងខិតខំលុបបំបាត់ជំងឺនះ។ នេះបើយោងតាម លោកចាន់ សារ៉ន
តំណាង អង្គការ ស៊ីអូម៉ល នៅកម្ពុជា។ លោកបញ្ជាក់ថា អត្រាអ្នកឆ្លងក្នុងប្រទេសកម្ពុជាត្រូវបានធ្លាក់ចុះ ដោយចំនួនមធ្យមនៃករណីដែលបានចុះឈ្មោះជារៀងរាល់ឆ្នាំ គឺមានតែ ១០០ករណីប៉ុណ្ណោះ ដោយភាគច្រើនគឺជាអ្នករស់នៅទីជនបទដាច់ស្រយាល់៕