ថៃ៖ មានករណីដ៏រន្ធត់មួយបានកើតឡើងដោយខ្មាន់កាំភ្លើងម្នាក់ បានសម្រុកចូលក្នុងមន្ទីរពេទ្យ បាញ់សម្លាប់អ្នកជំងឺកូវីដ-១៩ ឆៅៗបង្កការភ្ញាក់ផ្អើល និងឆោឡោស្លន់ស្លោពេញមន្ទីរពេទ្យ មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ Phahon Yothin ក្នុងស្រុក Thanyaburi ប្រទេសថ្ងៃ នៅព្រឹកនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ។
បើយោងតាមសារព័ត៌មានរបស់ថៃបានឲ្យដឹងថា កាលពីវេលាម៉ោង ៣ និង៣០នាទី ទាបភ្លឺមានខ្មាន់កាំភ្លើងម្នាក់ដែលមានឯកសណ្ឋានជាឈុតទាហ៊ានដោយពាក់មួយក្រហម បានបាញ់បំបែកកញ្ចក់ទ្វារមន្ទីរពេទ្យមួយគ្រាប់ ហើយបានដើរចូលទៅខាងក្នុងអគារនោះ ។ បន្ទាប់មកបានឃើញអ្នកជំងឺកូវីដ-១៩ម្នាក់ដែលមានអាយុជាង៥០ឆ្នាំ ដើរចេញពីបន្ទប់ទឹកស្រាប់តែខ្មាន់កាំភ្លើងនោះបាញ់សម្លាប់ចោលតែម្តង ។ ភ្លាមៗនោះបានបាញ់រះជាច្រើនគ្រាប់ទៀត មុននឹងរត់គេចចេញពីកន្លែងកើតហេតុនោះ ប៉ុន្តែមិនបណ្តាលឲ្យអ្នកផ្សេងរងរបួសនោះទេ ។
សូមជម្រាបថា បន្ទាប់ពីករណីដ៏ភ្ញាក់ផ្អើលនេះកើតឡើងលោក Col Sirichan Nhathong អ្នកនាំពាក្យផ្នែកកងពលបានចេញមុខមកអះអាងថា ខ្មាន់កាំភ្លើងដែលប្រព្រឹត្តអំពើឃាតកម្មនោះ ដោយមានឯកសណ្ឋានជាឈុតទាហ៊ាននោះ គឺមិនមែនជាហ៊ាននោះឡើយ ។ បើទោះបីយ៉ាងណាក្តី មកដលពេលនេះកម្លាំងប៉ូលិសកំពុងស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនលើ្មសនេះមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕