សៀមរាប៖ កងរាជអាវុធហត្ថស្រុកសូទ្រនិគម បានចាប់ខ្លួនជនដៃដល់៣នាក់បន្ទាប់ពីពួកគេបានវាយមនុស្ស៥នាក់ឲ្យរងរបួសក្នុងជម្លោះដណ្តើមទីតាំងប្រព្រឹត្តបទល្មើសនេសាទ ពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុង ភូមិតា ច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។
បើតាមមន្ត្រីកងរាជអាវុធហត្ថស្រុកសូទ្រនិគមបានឲ្យដឹងថា បុរសជាជនសង្ស័យ ដែលចាប់ខ្លួនបានទាំង ៣នាក់រួមមាន ទី១ ឈ្មោះផាត់ ង៉ុយ អាយុ៣០ឆ្នាំ ទី២-ឈ្មោះ ផាត់ ងី អាយុ៣១ ឆ្នាំ និងទី៣-ឈ្មោះ ផាត់ ផល អាយុ៣៤ឆ្នាំ ។ ចំណែកបុរសរងគ្រោះទាំង៥នាក់ វិញរួមមានទី១-ឈ្មោះ តែ លី អាយុ ៣៦ ឆ្នាំ ទី២-ឈ្មោះ ខ្វៃ តែ អាយុ៦៨ឆ្នាំ ទី៣-ឈ្មោះ តែ ធី អាយុ២៥ឆ្នាំ ទី៤- ឈ្មោះ តែ លីដា អាយុ៣០ឆ្នាំ និងទី៥-ឈ្មោះ ឡឹង ហុក អាយុ៦៥ឆ្នាំ ។ ជនសង្ស័យ និងជនរងគ្រោះរស់នៅភូមិឃុំកើតហេតុខាងលើ។មូលហេតុភាគី ទាំងសងខាងទាស់សំដីគ្នារឿងដណ្តើមកន្លែងដាក់សម្រាស់យកត្រីនៅតាមព្រែកក្នុងភូមិសាស្ត្រខាងលើ ។
មន្ត្រីអាវុធហត្ថខាងលើដដែលនេះបានបញ្ជាក់ថា ពាកព័ន្ធនឹងករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងកសារសំណុំរឿងដើម្បីបញ្ជូនភាគបង្កយកទៅអនុវត្តតាមនីតិវិធីបន្តទៀត ។ ចំណែកអ្នករងរបួសកំពុងសម្រាកព្យាលនៅឯមន្ទីរពេទ្យ ៕