ភ្នំពេញ៖ រហូតមកដល់ពេលនេះទំនាស់ស្នេហារវាងតារាសម្តែងអេដ វីន និងសុទ្ធ បញ្ចកា នៅមិនទាន់ ស្ងប់ទៅវិញនៅឡើយទដែលនៅតែធ្វើឲ្យមហាជនតាមដានចំពោះព្រឹត្តិការដែលបានធ្វើឲ្យកក្រើកក្នុង វិថីអ្នកគាំទ្រវិស័យសិល្បៈដោយសារសុទ្ធបញ្ចកាបានបង្ហាញរូបភាពរងរបួសស្នាម ដែលនាងអះអាងថា លោកអេដវីនជាអ្នកប្រើអំពើហិង្សា ខណៈលោកអេដវីនថា ដោយសារតែលោកទៅទាន់អ្នកនាង បញ្ចកាលេងចាក់ទឹកដូងជាមួយអ្នកផ្សេងលោកសុំគេលេងគេមិនឲ្យលេង ទើបកើតហិង្សា ដែលសូម្បី តែរូបលោកក៏របួសស្ទើតែបែកភ្នែកផងដែរ ។
ខណៈរឿងដ៏កក្រើកដល់មហាជននៅឡើយអ្នកសុទ្ធ បញ្ចកាបានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា « ស្អែកថ្ងៃខួបកំនើតខ្ញុំហើយ តែកាដូរដែរខ្ញុំបានថ្ងៃស្អែក គឺ មន្រ្តីសមត្ថកិច្ច តាមចាប់ មនុស្សដែលខ្ញុំស្រលាញ់ជាងជីវិតទៀត ! នាក់ដែលពិបាក បំផុតពេលនេះគឺ គ្មាននាក់ណាទេ គឺខ្ញុំ! រស់ពិបាកជាងស្លាប់ទៀត! ដោយសារការយល់ច្រឡំ មិនទុកចិត្តរបស់បង ទើប អនាគត និង សុភមង្គលទាំងអស់ ត្រូវបំផ្លាញទាំងអស់! មិនមែន មនុស្សប្រុសម្នាក់នោះស្រលាញ់តែតំបូងទេ តែពេលនោះ គេស្រលាញ់ខ្លាំងពេក ខ្វះការពិចារណា ខ្វះភាពជឿជាក់ ទើប គ្រប់យ៉ាងត្រូវរលាយ ត្រឹមមួយភ្លែត» ។
សូមជម្រាបថា មួយរយៈចុងក្រោយនេះ សង្គ្រាមគ្រាប់ផ្លោងពាក្យសម្តីនៃទំនាស់ហិង្សារវាងតារាសម្តែង អេដ វីន និងអ្នកនាង សុទ្ធ បញ្ចកា ហាក់ផ្លោងដាក់គ្នាទៅវិញទៅមក ដោយចោតប្រកាន់ដាក់គ្នាទៅវិញ ទៅមកយកតែត្រូវរៀងៗខ្លួនរហូតរាលដាលដល់តារាមួយចំនួនថែមទៀតផងដែលជាប់ពាក់ព័ន្ធក្នុងរឿងស្នេហាអ្នកទាំងពីរ ដែលកាន់តែធ្វើឲ្យមហាជនទន្ទឹងរងចាំតាមដានកាន់តែខ្លាំងថានឹងទៅជាយ៉ាង ណាទៀត ៕