ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានរៀបចំកម្លាំងចុះបង្ក្រាបទីតាំងខារ៉ាអូខេពីកន្លែងផ្សេងគ្នាទាំងយប់ ដើម្បីអនុវត្តវិធានការការពាជំងឺកូវីដ-១៩កុំឲ្យមានការរីករាលដាលខ្លាំងឡើងវិញ ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានង្ក្រាបទីតាំង KTV នៅផ្លូវ២០០៤ យីហោ ផាតធី ភូមិត្រពាំងល្វា សង្កាត់កាកាប១ ឃាត់ខ្លួនមនុស្ស៣២នាក់ ស្រី១៦នាក់ និងហាងខារ៉ាអូខេរបស់ជនជាតិចិន យីហោ ជីនជន នៅផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ កម្លាំងសមត្ថកិច្ចមិនបានឃាត់ខ្លួន មនុស្សនោះទេ ព្រោះអាចឆ្លងមេរោគ កូវិដហើយធ្វើការឡោមព័ទ្ធពេញមួយយប់ ។
លុះព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានចូលពិនិត្យមើលខាងក្នុងរ៉ាអូខេ ជីនជន មិនមានឃើញមនុស្សនៅខាងក្នុងនោះទេ នៅសល់តែម៉ូតូនិងរថយន្ត រកម្ចាស់មិនឃើញ ។ ក្រោយពីមនុស្សរត់គេចបាត់អស់ កម្លាំងសមត្ថកិច្ច បន្តយាមឃ្លាំមើល សម្ភារៈទាំងនោះ ៕