ភ្នំពេញ ៖ មន្ត្រីរាជការដែលបម្រើសេចក្តីសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងផលប្រយោជន៍ជូនដល់សង្គមត្រូវបានផ្តោតការគិតគូរអំពីភារិកច្ចក្នុងការបំពេញសេចក្តីត្រូវការរបស់សង្គមជាការងារអទិភាពរបស់ខ្លួន ។ ដោយហេតុនេះស្ត្រីមួយរូបដែលត្រូវជាភរិយារបស់ប៉ូលីសមួយរួបបានប្រាប់រឿងសំខាន់មួយដល់ស្ត្រីផ្សេងទៀតដែលចង់យកប៉ូលីសធ្វើជាស្វាមី ។
ស្ត្រីខាងលើនេះបានបង្ហោះសារក្នុងហ្វេសបុករបស់ខ្លួនកាលពីពេលថ្មីៗនេះថា «បងប្អូងកុំយកប្តីប៉ូលីសបើចង់បានប្តីប៉ូលីត្រូវតែចិត្តធ្ងន់ដូចខ្ញុំព្រោះអីមិញគាត់ដឹកខ្ញុំ និងកូនទៅដើរលេង ស្រាប់តែឮគេស្រែកថាចោរឆក់គាត់ក៏ទំលាក់ខ្ញុំ និងកូននៅតាមផ្លូវតែខ្ញុំមិនខឹងនឹងគាត់ទេព្រោះអីនេះជាការងារតែគាត់មិនមែនទំលាក់ខ្ញុំម្តងនេះទេពីបីដងហើយ» ។
សូមជម្រាបថា បន្ទាប់ពីមហាជនអ្នកលេងសង្គមហ្វេសប៊ុក បានឃើញសារនេះភ្លាម គេងសង្កេតឃើញមានអ្នកចូលខំម៉ិន(Comment)បញ្ចេញមតិយ៉ាងព្រោងព្រាតបង្ហាញអំពីការយល់ឃើញរបស់ខ្លួន ។ បើទោះបីយ៉ាងណាក្តីនេះគ្រាន់តែជាគំនិតមួយរបស់ស្ត្រីខាងលើដែល ជួបបញ្ហានេះក្នុងជីវិត ប៉ុន្តែសម្រាប់ស្ត្រីគ្រប់រូបគិតយ៉ាងណានោះអាស្រ័យទៅលើការពេញចិត្ត និងគំនិតផ្ទាល់ខ្លួន ៕