ភ្នំពេញ៖ កញ្ញារ៉េត សារី ចាប់តាំងពីបិទបញ្ចប់ការប្រឡងកញ្ញាឯកចក្រវាឡពិភពលោក ២០២០ នៅរដ្ឋ ហ្លរីដា សហរដ្ឋអាមេរិក បានបន្តរក្សាភាពនៅស្ងៀមមិននិយាយអ្វីក្រៅពីបង្ហោះរូប សប្បាយៗនិងរូបជាមួយបុរសម្នាក់ដែលនាងកៀកកើយនៅអាមេរិកតែប៉ុណ្ណោះ ។ ប៉ុន្តែស្រាប់តែថ្មីនេះអ្នកនាងបានបង្ហោះសារយ៉ាងចាក់ដោតហាក់តម្រង់មុខព្រួញទៅអ្នកណាម្នាក់ ដែលអាចអត់ទ្រាំមិនបានដោយសាររឿងអ្វីមួយទើបមកបាញ់ទាំងបញ្ឆិតបញ្ឆៀងទៅវិញ ។
កញ្ញារ៉េត សារីតា បានបង្ហោះសារថា « ជីវិតមនុស្សមានចុះ មានឡើងមានឧបសគ្គមានគេពេញចិត្តនិងមិនពេញចិត្ត ។ខ្ញុំយល់ឃើញថាវាជារឿងធម្មតាក្នុងជីវិតហេតុនេះ ហើយរឿង ខ្លះដែលមើលទៅគ្មានប្រយោជន៍ដល់ខ្លួនឯង និង មនុស្សជាទីស្រឡាញ់ទេរៀនអត់ធ្មត់ធ្វើមិនដឹងមិនឮមើលរំលងទៅវាប្រសើរជាង ។ មិន ប៉ះពាល់ដល់អ្នកដទៃហើយសប្បាយផ្លូវចិត្តយើងទៀត ។ ( អផ្សុកក្នុងយន្តហោះពេកសរសេរលេងៗខ្លះទៅណា ) Goodnight from Utah» ។
បន្ទាប់ពីឃើញសារនេះភ្លាម មហាជន និងហ្វែនៗដែលគាំទ្រកញ្ញារ៉េត សារីតា ចូលខំម៉ិនបញ្ចេញមតិ យ៉ាងព្រោងព្រាត ។ ក្រៅពីនេះគេសង្កេតឃើញថា អ្នកមួយចំនួយដែលស្ថិតក្នុងវិថី ជាមួយសារីតាដែរនោះ ហាក់រើសយកសម្តីរបស់សារីតាដាក់ខ្លួនទៀតផង ៕