ខេត្តស្ទឹងត្រែង:កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអធិការដ្ឋានស្រុកសេសានចុះឃាត់ខ្លួនជនសង្ស័យ ៣នាក់ឪពុកនិងកូនពាក់ព័ន្ធក្នុងករណីធ្វើទារុណកម្មមនុស្សដល់ស្លាប់។
ជនសង្ស័យទាំង 3 នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី 31 ខែឧសភាឆ្នាំ 2021 នៅត្រង់ចំណុចអូរពុះ ឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង ។
លោក វរៈសេនីយ៏ឯក វ៉ា សុផាន់ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា:ជនសង្ស័យទាំង៣នាក់ដែលបានឃាត់ខ្លួននេះមាន៖ ទី១.ឈ្មោះ ស្រេង សែ ភេទប្រុសអាយុ៥០ឆ្នាំ(ឪពុក)-ទី២.ឈ្មោះ លីម មេងលុង ភេទប្រុសអាយុ២៣ឆ្នាំ(កូន)-និងទី៣.ឈ្មោះ លីម មេងស្រុង ភេទប្រុសអាយុ១៩ឆ្នាំ(កូន)មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ចំណែកជនរងគ្រោះមានឈ្មោះចាន់ បូវ៉ាន់ ភេទប្រុសអាយុ២៦ឆ្នាំស្នាក់នៅចំណុចអូរពុះ ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ប្រជាពលរដ្ឋនៅកំភុនបាននិយាយថា៖បុរសរូបនេះ តែងតែដើរធ្វើសកម្មភាពអុកឡុក នៅតាមចំការ ជាកន្លែងចិញ្ចឹមសត្វពពែ និងមានការដេញវាយសត្វពពែរបស់គេ ទើបគេខឹងចាប់ចង និងវាយដល់ស្លាប់។
លោក វរៈសេនីយ៏ឯក ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញសាកសួរនិងកសាងសំណុំរឿងបញ្ជូលទៅតុលាការខេត្តចាត់ការតាមនីតិវិធី៕