នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣០នាទីនៅ ចំណុច ភូមិ ចំការ ចេក ឃុំ ស៊ុង ស្រុក សំឡូត ខេត្ត បាត់ដំបង មានស្នូរផ្ទុះយ៉ាងកក្រេីកដីជាហេតុ បង្កឱ្យមានការភ្ញាក់ផ្អេីល ដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមានសមត្ថកិច្ចនៅទី នោះ។
ស្ងាត់សម្លេងផ្ទុះនេះភ្លាមបុរសម្នាក់ឈ្មោះ ប៊ ន សុ គា ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះបានស្លាប់ រីឯ ឈ្មោះ ហង់ លីហ័ រ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជាអ្នកជិតខាងរួមដំណើរជាមួយគ្នា ទទួលរងរបួស ធ្ងន់ ចំណែកគោយន្តត្រូវបានបំផ្លាញខ្ទេចខ្ទីដោយសារកម្លាំងផ្ទុះនៃគ្រាប់ មីនតោន។
ទទួលបានព័ត៌មានច្បាស់អំពីរឿងហេតុ ដ៏រន្ធត់ នេះលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរ បាលស្រុកសំឡូត បានរាយការណ៍បន្ទាន់ជូនលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបងបានជ្រាប និងសុំយោបល់អនុ វត្តបន្ត។
ក្រោមយោបល់ណែនាំរបស់លោក ស្នងការ លោកអធិការនគរបាលស្រុក បានបញ្ជូនកម្លាំងទៅដល់កន្លែងកេីតហេតុ លោកវរសេនីយ៍ ទោ ម៉ែន រីម បានឱ្យដឹងថា ចំណុចដែលមានករណីផ្ទុះមីនតោននេះជាសមរភូមិប្រ យុ ទ្ធគ្នាពីមុនមក ហេីយរហូតមកដល់ពេលនេះមិនទាន់មានការ បោស សំអាតរំដោះយក យុទ្ធ ភ័ណ្ឌពីក្នុងដីអស់នៅឡេីយទេ ផ្លូវ ដែលគោយន្តរបស់គាត់បេីកបរ ទៅជាន់លេីគ្រាប់មីននាពេលនេះគឺជាផ្លូវ(ចាស់) ក្នុងសម័យសង្រ្គាមហេីយក្រោយមក មិនមានអ្នកណាប្រេី ប្រាស់លេីផ្លូវនេះ ទេ តែជាអកុសលថ្ងៃនេះ ខណៈជនរងគ្រោះបេីកបរគោយន្តរវាងឡេីងលើផ្លូវ(ចា ស់) ក៏ជួបគ្រោះថ្នាក់នេះតែម្តង។
លោកអធិការបន្តថា ប្រសិនបេីមិនមានសមត្ថកិច្ចរបស់លោកទៅដល់និងមានវិធានការភ្លាមៗនៅកន្លែងកើតហេតុទេ នោះ គោយន្តមួយគ្រឿងផ្សេង ទៀត រួមទាំងអ្នកចូលទៅជួយសង្រ្គោះផង ដែលបម្រុងចូលទៅដឹកយកសពជនរងគ្រោះខាងលេីចេញពីទីនោះនឹងជួបគ្រោះថ្នាក់ជាន់គ្រាប់ មីនបន្ថែមទៀតជាក់ជាមិនខាន ព្រោះស្ថិតនៅក្បែរទីកន្លែងផ្ទុះនោះ ត្រូវបានប្រទះឃេីញគ្រាប់មីនតោនចំនួន ០១គ្រាប់និងគ្រាប់មីន(ផ្កាចាន់) ចំនួន០១គ្រាប់ទៀតស្ថិតនៅលើគ្នា។