ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូនសាធារណជន ជាពិសេសបងប្អូននិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា ថ្មីៗនេះអ្នកប្រេីប្រាស់បណ្តាញសង្គមបានចែករំ លែក នូវរូបភាពឃ្លីបវីដេអូ មុស្សស្រីម្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពបេីកជ្រេពេញផ្លូវ បង្កឱ្យអ្នកធ្វេីដំណេីរចាប់អារម្មណ៍និងសម្តែងការហួសចិត្តចំ ពោះសកម្មភាពមួយនេះ។
ទទួលបានព័ត៌មាននេះពីក្រុមការងារប្រតិកម្មរហ័ សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង បានដាក់បទ បញ្ជាដល់សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីដែល មានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិ ការនគរបាលស្រុក ធ្វេីការស្រាវជ្រាវជាប ន្ទាន់។
នារសៀលថ្ងៃទី២៧ខែ ឧសភា ឆ្នាំ ២០២១ នេះសមត្ថ កិច្ចនគរបាលស្រុកមោងឫស្សីបានស្វែងរកឃេីញ សាមីខ្លួនដែលជាក្មេងស្រី មានអាយុទេីប តែ ១៥ឆ្នាំ រស់នៅស្រុកមោងឫស្សី ជាអ្នកជិះម៉ូតូជ្រេពេញផ្លូវពីថ្ងៃមុន។ ក្រោយពីបានទទួលស្គាល់នូវកំហុសឆ្គង សមត្ថកិច្ចនគរបាលបានធ្វេីការអប់រំណែនាំ ឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត និងបានប្រគល់ជូនអាណាព្យាបាលអប់រំនៅមូល ដ្ឋានបន្តទៀត។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការ ចូលរួមសហការណ៍ផ្តល់ព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ដល់សមត្ថកិច្ចនគរបាល ជាមួយនេះសូមអំ ពាវ នាវដល់ប្អូនៗយុវជន យុវតី ទាំងអស់មេត្តាកុំយកគំរូដែលមិនល្អ ដូចក្នុងករណីមួយនេះ ដែល នាំបង្កឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ក៏ដូចក្រុមគ្រួសារ ផងដែរ ។