ភ្នំពេញ៖ ការផលិតស្រាបៀរ និងភេសជ្ជៈ ស្រប តាម ស្ដង់ដារ អនាម័យ សុវត្ថិភាព និង គុណភាព ធ្វើ ឲ្យ ខ្មែរ ប៊ែវើរីជីស បន្ត ទទួលបាន វិញ្ញាបន បត្រ បញ្ជាក់ ពី ប្រព័ន្ធ គ្រប់គ្រង គុណភាព លំដាប់ អន្តរជាតិ ISO 9001:2015 នៅ ដើម ឆ្នាំ 2021 នេះជាបន្តទៀត។
ខ្មែរ ប៊ែវើរីជីស ទទួល បានការជឿជាក់ និង ពេញ ចិត្ត ពី អតិថិជន លើ គុណភាព ផលិតផល។ ការ ទទួល បាន ការ គាំ ទ្រដ៏ ខ្លាំង ក្លា នេះ គឺ ដោយសារ ក្រុមហ៊ុន បាន វិនិយោគ លើ ម៉ាស៊ីន និង បច្ចេកវិទ្យា នាំ ចូល ពី សហភាព អឺរ៉ុប បូក រួម នឹង ការ ត្រួត ពិនិត្យ យ៉ាង ដិត ដល់ របស់ អ្នក ជំនាញ ដែល ទទួល បាន ការ បណ្ដុះ បណ្ដាលត្រឹមត្រូវ។
លោក ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ៖ «ខ្មែរ ប៊ែវើរីជីស បាន យកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុង ការ ត្រួតពិនិត្យ លើ គ្រប់ ដំណាក់កាល នៃ ការ ផលិត ដោយ អនុលោម តាម ច្បាប់ និង លក្ខខណ្ឌស្តង់ដារនៃប្រព័ន្ធគ្រប់គ្រងគុណភាព ធ្វើ យ៉ាង ណា ឲ្យ គ្រប់ ផលិតផល របស់ យើង មាន គុណភាព និង សុវត្ថិភាពខ្ពស់ មុន បញ្ចេញ ទៅ លក់ នៅ លើ ទីផ្សារ»។
ផលិតផលស្រាបៀរ និងភេសជ្ជៈទាំងអស់របស់ ខ្មែរ ប៊ែវើរីជីសត្រូវបាន ឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់ដោយអ្នកជំនាញអន្តរជាតិ ហើយតែងទទួលបានមេដាយពី Monde Selection Awards បញ្ជាក់គុណភាព និងសុវត្តិភាព ផងដែរ៕