រាជធានីភ្នំពេញ ៖ ព្រះតេជគុណ ឆន សុវណ្ណារាជ បានបួសជាព្រះសង្ឃហើយ ដើម្បីតបស្នងសងគុណអ្នកម្តាយ។ ការបង្ហាញនេះ បានធ្វើអោយ អ្នកគាំទ្រមានការ អាណិតដល់ តារារូបនេះ ដែលត្រូវជួបរឿង លំបាកក្នុងចិត្តរហូតមានការបាត់បង់ អ្នកមានគុណ លាចែកឋានលែងវិលមកវិញ រៀងរហូត។
តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ ទើបតែត្រូវបានបាត់បង់អ្នកម្តាយជាទីគោរពស្រឡាញ់ដែលជាហេតុធ្វើឲ្យរូបលោកមានក្ដីសោកសង្រេង និងអាលោះអាល័យអ្នកម្តាយជាខ្លាំង ខណៈដែលពេលថ្មីៗនេះលោកក៏បានសម្រេចចិត្តបួសដើម្បីសងគុណម្តាយខ្លួន។
កាលនៅជាគ្រហស្តព្រះតេជគុណ ឆន សុវណ្ណារាជ គឺ ជា អ្នក សិល្បៈ មួយ រូប ដែល ត្រូវ បាន មហាជន និង អ្នក ជុំវិញ ខ្លួន មើល ឃើញ ថា កូន ប្រុស មួយ រូប ដែល គោរព ស្រលាញ់ ចំពោះ អ្នក មានគុណ ជា ទី បំផុត ព្រោះ លោក តែងតែ មាន ជាកាដូ ជូន ចំពោះ អ្នក មាន គុណ មិន ថា ជា មាស ឬ កាបូប Brand នៅ ក្នុង ឱកាស ពិសេស ៗ ជា និច្ច ខណៈពេលម្តាយលាចាកលោកទៅ ក្នុង នាម ជា កូន ប្រុស លោក បាន កោរសក់ បួស មុខ ភ្លើង ដើម្បី ជា កិច្ច ដឹង គុណ និង ជូន ដំណើរ ដួង វិញ្ញាណក្ខន្ធ អ្នក ម្ដាយ ទៅ កាន់ ទីឋាន បរមសុខ ។
តួយ៉ាងនៅមុននេះបន្តិច ព្រះតេជគុណ ឆន សុវណ្ណរាជ ក៏បានបង្ហោះសារមួយយ៉ាងដូច្នេះថា «ពិធីបូជា នឹងជូនដំណើរញោមម៉ែ ជាលើកចុងក្រោយ ញោមម៉ែផុតទុក្ខហើយ ញោមម៉ែទៅអោយបានសុខណា បុណ្យកុសលអាត្មាបួសនឹងបានធ្វើជូនទាំងអស់ សូមឧទ្ទិសជូនដល់ញោមម៉ែ»៕
អ្នកម្តាយ ឆន សុវណ្ណរាជ មានវ័យ៦០ ឆ្នាំ ដែលទទួលមរណៈភាពដោយ ជំងឺលើសឈាម និងគាំងបេះដូង។ តារាសិល្បៈរួមជំនាន់ជាច្រើន ចូលរួមសម្តែងការសោកស្តាយហើយ បង្ហោះសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នា។