កំពុងពេញស្រឡាញ់ តែពេលនេះ ឆន សុវណ្ណរាជ បែរជាបាត់បង់ម្តាយ យ៉ាងលឿនដោយ ជំងឺលើសឈាម និងគាំងបេះដូង
អ្នកណាទទួលយក បានអ្នកម្តាយ ដែល ខំមើលថែកូន ហើយកូន រមែងយកចិត្តទុកដាក់មើលថែវិញ ដោយភ័យព្រួយបែរជាអស់ សង្ខាលឿនមួយប៉ព្រិចភ្នែក។ ឆន សុវណ្ណរាជ បានបាតបង់ អ្នកមានគុណ បានចែកឋានហើយពេលនេះ ហើយក៍ជារឿងមិននឹកស្មានដល់សោះឡើយ ថាតារាដ៍ល្បី លំដាប់កំពូលរូបនេះបានជួបរឿងដ៍ធ្ងន់ចាក់ចំផ្លូវចិត្តនឹងបេះដូងយ៉ាងនេះឡើយ។
តារានិងហ្វេនៗជាច្រើន បានផ្ញើសាររំលែកទុក្ខដ៍ក្រៀមក្រំមួយនេះ ហើយពិតណាស់ដែល ដឹងដា លោកឆន សុវណ្ណរាជ ស្រឡាញ់ម្តាយ យ៉ាងណា ហើយខំមើលថែសុខភាព អ្នកមានគុណជាប្រចាំមិនដែលរំលង។ សុវណ្ណរាជ រមែងជូន នូវកាដូសំខាន់ៗ ដល់ម្តាយ ដើម្បីអោយសប្បាយចិត្តជ្រះថ្លា អោយពរជ័យកូនចៅ។ ប៉ុន្តែអ្វីៗបាន ត្រឹមតែស្រងាកចិត្តដែល បានចារបាត់ទៅហើយ គឺសេចក្តីស្លាប់ ហើយសល់តែពាក្យស្រណោះនិង កម្រងអនុស្សាវរីយ៍ ដែលម្តាយធ្លាប់មានចំពោះកូនចៅ។ មហាជន និងសិល្បករបានត្រឹមអោយ លោកកាត់ចិត្តទោះពិបាកទទួល មានរូបមានទុក្ខ កើតចាស់ឈឺស្លាប់ ជាច្បាប់ធម្មជាតិ ស៊ូក្នុងជីវិតតទៅទៀត។
ឆន សុវណ្ណរាជ បានបង្ហោះខ្លឹមសារ ថា«ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាំពីថ្ងៃនេះទៅម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយម៉ាក់បានសុខហើយ ម៉ាកគេងអោយសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ 🙏 ខញុំបាទសូមអភ័យទោសដល់ម្ចាស់កម្មវិធីដែលខ្ញំបានលុបចោលភ្លាមៗទាំងអស់ផងដោយក្នងពេលនេះម្តាយរបស់ខ្ញុំបានទទួលមរណះភាពហើយដោយរោគលើសឈាមនឹងគាំងបេះដូង សូមអភ័យទោស🙏»។