បន្ទាយមានជ័យ៖ គ្រាប់ទំហំ៨១មីលីម៉ែត្រចំនួន១គ្រាប់ដែលមិនទាន់ផ្ទុះត្រូវប្រជាពលរដ្ឋ ប្រទះឃើញ និងបានរាយការណ៍ឲ្យអាជ្ញាធរដើម្បីផ្តល់ដំណឹងឲ្យអង្គភាពមីនយកទៅកម្ទេច ចោលកាលពីម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដែលស្ថិតនៅវាលស្រែ ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
បើតាមលោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ថា ប្រជាពលរដ្ឋ ភ្ជួររាស់ដីស្រែ បានប្រទះ ឃើញគ្រាប់ ៨១មីលីម៉ែត្រ ១គ្រាប់ ដែលមិនទាន់ផ្ទុះ នៅក្បែរគល់ឈើ ហើយរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន និង បានរាយការណ៍ជូនអង្គភាពហេឡូត្រាស់ កម្ចាត់មីន បានចុះមកទទួលយកទៅកម្ទេចចោល ។
ទន្ទឹមនឹងនេះអង្គភាពហេឡូត្រាស់បានប្រាប់ឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះនេះ មានគុណភាព ហើយជាគ្រាប់ដែលសល់ពី សម័យសង្គ្រាម ។ ក្រោយប្រជាពលរដ្ឋប្រទះ ឃើញបានរាយការណ៍ជូន និងយកទៅកម្ទេចចោល ។
ជាមួយគ្នានេះលោកវរៈសេនីយ៍ឯក អំពាវនាវដល់ប្រជាពលរដ្ឋដែលឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មិនត្រូវប៉ះពាល់ ឬយកទៅកែច្នៃ អ្វីឡើយ ព្រោះគ្រោះថ្នាក់គ្រប់ពេល។ បើឃើញ ត្រូវរាយការណ៍ជូនអាជ្ញាធរនៅក្បែរនោះ ដើម្បីអោយអង្គភាព កម្ចាត់មីន យកទៅកម្ទេចចោល ដើម្បីការពារគ្រោះថ្នាក់កើតឡើង ៕