លោកស្រី អ៊ុំ ស្រីមុំ ដែលគេស្គាល់ជាទូទៅថា Kimberly Oum ជាអ្នកជំនួញដ៏ជោគជ័យមួយរួប ចំពោះការលក់ផលិតផលអនឡាញ នៅថ្ងៃទី១៨ ខែឧសភានេះ បានបង្ហោះសាបង្កប់ដោយអត្ថន័យយ៉ាងស៊ីជម្រៅសម្រាប់បទពិសោធន៍នៅក្នុងជីវិតពិតប្រចាំថ្ងៃ ។
លោកស្រី អ៊ុ ស្រីមុំ ហៅ Kimberly Oum បានរំលេចសារយ៉ាងមានអត្ថន័យថា «នៅពីក្រោយភាពស្រស់ស្អាតនៃជីវិតដែលយើងសម្លឹងឃើញ វាសុទ្ធតែជាស្នាមរបួស។ តំណក់ឈាម តំណក់ញើស និងតំណក់ទឹកភ្នែកដែលស្រក់ចុះមក វាប្ដូរនឹងភាពជោគជ័យខ្លះ និងសេចក្ដីសុខបន្ដិចបន្ដួច។ នៅពីក្រោយស្នាមញញឹម វាសុទ្ធតែមានបង្កប់នូវរឿងទុក្ខលំបាកស្មុគស្មាញ និងឧបសគ្គច្រើនជំពូកគួរឱ្យខ្លាច។
លោកស្រីបន្តថា «មិនមែនឱ្យតែយើងព្រមឆ្លងកាត់ការលំបាកនៅថ្ងៃនេះ វាសុទ្ធតែអាចឱ្យយើងទទួលបានលទ្ធផលល្អនៅថ្ងៃបន្ទាប់នោះទេ ប៉ុន្តែការព្រមតស៊ូជាមួយការលំបាកនៅថ្ងៃនេះបាន វាមានន័យថាយើងបានត្រៀមខ្លួនរួចរាល់ សម្រាប់រឿងលំបាកដែលនឹងមកដល់នៅថ្ងៃបន្តបន្ទាប់ទៀត។ ការតស៊ូជាមួយភាពលំបាកគឺវាឈឺចាប់ ប៉ុន្តែបើយើងបោះបង់ការតស៊ូ គឺយើងមានតែព្រមទទួលយកសេចក្ដីស្លាប់» ។
លោកស្រីបានបន្ថែមថា «ញញឹមហើយទទួលយកគ្រប់យ៉ាង មិនថាសុខរឺទុក្ខ ហើយប្រាប់ខ្លួនហើយរឿយៗថាយើងអាចធ្វើបាន អរគុណពេលវេលា » ។
សូមជម្រាបថា លោកស្រី អ៊ុ ស្រីមុំ ហៅ Kimberly Oum អគ្គនាយិកាក្រុមហ៊ុន KB Kimberly Infinity ដែលជាក្រុមហ៊ុននាំចូលផលិតផល KBLI Brand គ្រាប់សម្រក់តាមបែបធម្មជាតិ ដែលជាផលិតផលមានគុណភាពខ្ពស់និងស្តង់ដាអន្តរជាតិ ធ្វើឲកក្រើក ល្បីល្បាញ ទាក់ទាញអថិជនគាំទ្រ ទាំងក្នុងប្រទស និងក្រៅប្រទេស ៕