រ៉ូ លីន និងតាប៊ុយ អ្នកគ្រប់គ្រង កម្មវិធីពេញចិត្តអត់ បានបង្ហាញរឿងមួយក្រោយពេលពួកគេបានជួបគ្នា។ រ៉ូលីន ដែលជាមិត្តជិតដិត តាប៊ុយ ដូចបងដូចប្អួនបានប្រឡែងលេងជាមួយគ្នា។ពិសេសឃើញមុខ តាប៊ុយស្អាតពេករ៉ូ លីនស្ទុះទៅថើបយកៗ ផ្អើលអសហ្វេនៗ។
កញ្ញារ៉ូ លីន ដែលពេលនេះលេចធ្លោ ឡើងវិញក្រោយពលបាន ក្លាយជាពិធីករ ប្រចាំកម្មវិធីមួយចំនួន បានធ្វើអោយ ហ្វេនៗភ្ញាក់ផ្អើល។ រ៉ូ លីនបានអោប និងថើបយកៗ ពិធីករតាប៊ុយ នៅពេលជួបគ្នា ហើយបង្ហោះហ្វេសបុក អោយគេបានឃើញដោយ ជួន ច័ន្ទកក្កដា ហៅរ៉ូ លីនបានប្រើពាក្យ១ម៉ាត់ថា «ពាក្យថាប្តី»៕
រវាងរ៉ូ លីន និង តាប៊ុយ ធ្លាប់រួមសហការចាប់ដៃគូគ្នា ដំណើរការកម្មវិធី «ពេញចិត្តអត់» ប្រមាណមួយរយៈកាលធំ ប្រកបដោយ អនុស្សាវរីយ៍កម្សត់ សប្បាយជួប អស់ហើយពេលសម័យនោះ។ ម្ល៉ោះហើយក្រោយពេលខកខាន លែងមានឱកាសចាប់ដៃគូពិធីករ ដោយមមាញឹករៀងខ្លួន ពេលបានជួបគ្នាម្តង រ៉ូ លីនសុំសិនហើយ ថើបអោយអស់ដៃ ម្តងព្រោះនឹកពេកនឹក អ្នកគ្រប់គ្រងវ័យក្មេង ដ៍ពូកែឆ្លាតវៃ និងចេះច្នៃប្រឌិតកម្មវិធីអោយនៅតែមាន ការគាំទ្រ។ ម្ល៉ោះហើយការផ្តល់ស្នាមថើប ជាការផ្តល់នូវមិត្តភាពនឹកនាគ្នា ហើយនេះជារឿងសាមញ្ញ។ ចំនែកឯ តាប៊ុយវិញ បានត្រឹមតែ សើចញញឹម ពេលរ៉ូ លីនចាប់ថើបគ្រានោះ។
រ៉ូ លីន បានងាកមកប្តូរដៃគូពិធីករ នៅក្នុងកម្មវិធីថ្មីមួយ ដែលកំពុងតែពេញនិយម លើបណ្តាញសង្គម។ កម្មវិធីនោះ មានពិធីករ៤រូបដែលមហាជនស្គាល់ មានសុភក្រ័ កុសុម៉ា លោកសារ៉ាវ៉ាន់ និងយ៉ារ៉ូ។ មានសំឡេង ស្ទាយប៉ែន រ៉ន តារាពូកែធ្វើត្រាប់តាមតារាផ្សេងៗ រ៉ូ លីន ធ្លាប់ចេញទៅច្រៀងសម្តែងតាមប្រទេសធំៗ ដូចជា អាមេរិក អូស្ត្រាលី ជាដើមដោយទទួលការគាំទ្រ។ រ៉ូ លីន ត្បិតតែនិយមតែងកាយស្រី តែរ៉ូ លីនកម្របង្ហាញមុខគូស្នេហ៍ណាស់ ដោយមិនដឹងថាបុរសជាគូស្នេហ៍ មានរូបរាងសង្ហាបែបណាឡើយ។