ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាតំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៧ ខែឧសភា នេះ កូនប្រសារលោកឧកញ៉ាហេង សៀ គឺលោក ឃន ឈុនដារ៉ា និងភរិយាអ្នកស្រី តាំង គីមហៀង ត្រូវបានតុលារការសម្រេចដោះលែងហើយនៅថ្ងៃនេះ។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលពិនិត្យយ៉ាងម៉ត់ចត់នូវវិធានស៊ើបអង្គេតខាងលើនេះ និងបានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះតាំង គីមហៀង និងសម្រេចបន្តការស៊ើបអង្កេត ស្រាវជ្រាវ ប្រភពរូបភាពអាសអាភាសដែលត្រូវបានចែកចាយលើបណ្ដាញសង្គម ដែលអំពើផលិតរូបភាព អាសអាភាសដើម្បីចែកចាយជាសាធារណៈនេះ គឺជាអំពីធ្វើអោយប៉ះពាល់ដល់ប្រពៃណីខ្មែរ សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងដែលត្រូវផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ៕
ព័ត៏មានបន្ថែម សូមអានសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅខាងក្រោម៖