ការប្រកួតបវរកញ្ញា ចក្រវាឡពិភពលោកលើកទី៦៩ បានបិទបញ្ចប់ហើយនាវេលាយប់ថ្ងៃទី១៦ ឧសភា ឆ្នាំ២០២១ ត្រូវនឹងវេលាព្រឹកថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ ម៉ោងនៅកម្ពុជា។ គណៈកម្មាការ បានធ្វើសុីផ្លូវ អារម្មណ៍របស់អ្នកតំណាង កម្ពុជាយើងណាស់ សូម្បីតែចូលដល់២១ប្រទេស ដែលកម្ពុជាប្រាថ្នាឃើញគឺ មិនអនុញ្ញាតិជូនឡើយ។
ហ្វេនៗ រាប់សិនពាន់អ្នកមានការ ស្រងាកចិត្តដែល បវរកញ្ញាកម្ពុជា រ៉េត សារីតា អត់អាចមានវត្តមានត្រឹម២១ប្រទេស ដោយសារតែមុខតំណែង២១នេះ គេសង្ឃឹមណាស់ថាកម្ពុជាអាចឡើង បាន២១ប្រទេសទោះមិនដឹងថាវគ្គបន្ទាប់យ៉ាងណា ក៏អស់ចិត្តដែរ។ ប៉ុន្តែភាពរំពឹងនេះ បែរជាបានត្រឹមតែជាក្តីស្រម៉ៃ ហើយពិធីករប្រកាស ឈ្មោះប្រទេសម្នាក់ៗបុកពោះ លុះព្រលឹងអស់ហើយ ។ នៅទីបំផុត ក្តីប្រាថ្នាថា សារីតា បវរកញ្ញា ដ៍ឆ្លាតវៃ របស់យើង បានត្រឹមតែសោកសា្តយមិនសមតាមបំណង។
អត់បញ្ហានោះទេ មួយជើងនេះខាងតំណាងបវរកញ្ញា ក៏បានបញ្ជូនជើងខ្លាំង មានសមត្ថភាពពិត អោយស្គាល់ឆាកអន្តរជាតិរួចរាល់។ សារីតា បានធ្វើអោយបរទេស សរសើរអំពី សមត្ថភាពច្រើនប្រទេស ខុសប្លែកពីកន្លងទៅ។នាងចាញ់តែលើឆាក តែយកឈ្នះមនុស្សជាច្រើន អោយបន្តលើកទឹកចិត្តនាង ហើយនៅតែជូនពរនាងឈ្នះរាល់ឧបសគ្គទៀត បោះជំហ៊ានដើរទៅមុខកុំចុះចាញ់។ ម្ចាស់មកុដបានទៅលើស្រីស្អាត មកពីប្រទេសមុិចសុីកូ ដែលតម្លៃមកុដមាន ទឹកប្រាក់ដល់ទៅ៥លានដុល្លារឯណោះ។