ភ្នំពេញ៖ លោកជំទាវ ខុង លីស៊ីអាណា បានអះអាងនៅក្នុងសន្និសីតព័ត៌មានមួយ កាលពីពេល ថ្មីៗនេះថា កូនប្រសារបស់ខ្លួនគឺអ្នកនាង ដេត ម៉ាលីណា និងឧកញ៉ា ឌួង ងៀប រួមគំនិតគ្នាធ្វើ បាបអតីតឧកញ៉ា ឌួង ឆាយ ។
លើសពីនេះលោកជំទាវ ខុង លីស៊ីអាណា ដែលត្រូវជាម្តាយរបស់អតីតឧកញ៉ា ឌួង ឆាយ ក៏បានទម្លាយរឿងអាថ៌កំបាំងជាច្រើនទៀត ដែលពាក់ព័ន្ធនឹងអ្នកនាងដេត ម៉ាលីណា ដែលជាអតីតភារិយឌួង ឆាយ ក្នុងនោះរួមទាំងការគ្រប់គ្រងស្ថានីយ៍ប្រេងតូតាល់នៅផ្លូវ ២០០៤, ដីផ្ទះវីឡាកេរ្តិ៍របស់គាត់ដែល កូនប្រសារកំពុងរស់នៅសព្វថ្ងៃជាដើម និងរឿង ពាក់ព័ន្ធមួយចំនួនទៀត សុទ្ធសឹងតែមានតម្លៃគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ។
ក្រៅពីការលើកឡើងរបស់លោកជំទាវ ខុង លីស៊ីអាណា កន្លងទៅអតីតឧកញ៉ា ឌួង ឆាយក៏ធ្លាប់បានលើកពីបញ្ហាស្នេហាត្រីកោណផងដែរ ដោយអះអាងថា អ្នកនាង ដេត ម៉ាលីណាដែលជាអតីតភរិយា លួចមានអ្នកទី៣ ។ ប៉ុន្តែអតីតឧកញ៉ារូបនេះមិនបានបង្ហើបថាមានឈ្មោះអ្វីឡើយ ដោយគ្រាន់តែដឹងថា ទំនងជាមានបុណ្យស័ក្តិធំ ។
ការលើកឡើងទាំងនេះគ្រាន់តែជាការអះអាងរបស់ភាគីម្ខាងតែប៉ុណ្ណោះ ចំណែកគឺអ្នក នាង ដេត ម៉ាលីណា នៅមិនទាន់ចេញមុខបកស្រាយនូវការ អះអាងរបស់ លោកជំទាវ ខុង លីស៊ីអាណា ដើម្បីស្រាយចម្ងល់ និងបង្ហាញភាព ស្អាតស្ងំរបស់ខ្លួននៅឡើយ នោះទេ ។
សូមជម្រាបថា ការលើកឡើងរបស់លោកជំទាវខុង លីស៊ីអាណា ក្នុងសន្និសីទសារព័ត៌ មាននោះ ដែលបានដាក់ឡាយផ្ទាល់តាមរយៈបណ្តាញសង្គមហ្វេសប៊ុក មានមហាជនជា ច្រើនចាប់អារម្មណ៍ ចូលបញ្ចេញមតិ ដោយក្នុងនោះគេសង្កេតឃើញអ្នកលេង ហ្វេសប៊ុកមួយរូបcommentថា «រឿងគ្រួសារ គាត់យើងមិនដឹងអ្នកណាខុសអ្នកណាត្រូវទេកុំកាត់ សេចក្តីចាំមើលច្បាប់អ្នកដោះស្រាយ» ៕