ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រចឲ្យពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia កញ្ញាមាន ពេជ្ររីតា ឃុំជាបណ្តោះអាសន្នហើយ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ។
បើតាមដីកាសម្រេចរបស់របស់តុលាការបានដាក់កញ្ញា មាន ពេជ្ររីតា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងត្រូវគោរពនូវកាតព្វកិច្ចដូចជា៖ ឱ្យជនត្រូចោទ ត្រូវឆ្លើយតបនឹងដីកាកោះហៅរបស់តុលាការគ្រប់ពេលវេលា ។ ហាមិនឱ្យជនត្រូវចោទផ្លាស់ប្តូរទីលំនៅបច្ចុប្បន្នដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ។ ហាមមិនឱ្យជនត្រូវចោទចេញក្រៅប្រទេស ។ ក្នុងករណីជនត្រូវចោទគេចវេះដោយចេតនាមិនអនុវត្តតាមចំណុចណាមួយខាងលើនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងចាប់ឃុំខ្លួនជនត្រូវចោទឡើងវិញ តាមមាត្រា ១៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
សូមជម្រាបថា ពាក់ព័ន្ធករណីទំនាស់រវាងឧកញ៉ា ហេង សៀ និង កញ្ញា មាន ពេជ្ររីតា បានធ្វើឲ្យមហាជននាំគ្នាប្រតិកម្មចំពោះរឿងរ៉ាងនេះកក្រើកពេញបណ្តាញសង្គមហ្វេសបុក និងធ្វើឲ្យមហាជតាមដានយ៉ាងយកចិត្ត ។ ទន្ទឹមនឹងនេះខាងមន្ត្រីជំនាញក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមហាជន រក្សាភាពស្ងៀមស្ងាត់ និងទុកសមត្ថកិច្ចនេះជូនទៅស្ថាប័នតុលាការដំណើរការចំណាត់ការតាមនីតិវិធីរបស់ខ្លួន ៕