កំពង់ធំ៖ ពិតជារន្ធត់ណាស់បុរសម្នាក់ត្រូវជនសង្ស័យកាប់ចំកញ្ចឹងបណ្តាលឱ្យស្លាប់ ក្នុងថ្លុកឈាមបង្កឲ្យ មានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅចំណុចចំការស្វាយចន្ទីមួយកន្លែងក្នុងតំបន់អូរក្បាលស្វាយក្នុងភូមិ វាលថ្នល់ឃុំសាគ្រាមស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
បើយោងតាមស្ត្រីមា្នក់ឈ្មោះ អាន ស៊ីន ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា បី្ដរបស់គាត់ឈ្មោះ យុត ងឿន ភេទប្រុស អាយុ៥៩ឆ្នាំ តែងទៅមើលចំការនៅ ចំណុចកើតហេតុ ខាងលើរាងរាល់ថ្ងៃពេលខ្លះប្តីទៅជាមួយកូនស្រីពៅពេលខ្លះទៅតែ ម្នាក់ឯងរហូតដល់ម៉ោងប្រហែល៣ទៅ៤ រសៀលទើបត្រឡប់មកផ្ទះវិញ ។
ស្ត្រីខាងលើម្នាក់នេះបន្តថានៅថ្ងៃកើតហេតុប្ដីរបស់គាត់បានទៅចំការតាំងពីព្រលឹម ដោយបរទេះគោទៅជាមួយផងរហូតដល់ម៉ោងប្រហែល៦យប់បាត់ប្ដីគាត់មិនឃើញត្រឡប់មកផ្ទះវិញទេហើយគាត់ក៏ប្រើកូនស្រីពៅឲ្យទៅតាមរកឪពុកលុះកូនស្រីរបស់គាត់ មកដល់ចំការនាងខ្លាចមិនហ៊ានចូលក្នុងចំការតែម្នាក់ឯងក៏ត្រឡប់មកផ្ទះវិញរួចហៅ គាត់ ឱ្យទៅរកឪពុកជាមួយគ្នា លុះពេលទៅដល់យប់ងងឹតពួកគាត់មិនហ៊ានចូលក៏មកហៅ កូនស្រីទី២ និងប្ដីរបស់គេសរុបមានគ្នា៤នាក់ដើរឈួល ភ្លើងហ្វាកែវរកមើលឪពុកក៏ ប្រទះឃើញស្លាប់ បាត់ទៅហើយទើបរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកពិនិត្យ ។
សមត្ថកិច្ចជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល សហការណ៍ជាមួយប្រជាការពារមេភូមិ ឃុំនិងគ្រូពេទ្យបានចុះពិនិត្យកន្លែងកើតហេតុ និងសព ជនរងគ្រោះរកឃើញថា សពជនរងគ្រោះមានស្នាមមុត ដោយ ឧបករណ៍មុខ មុតនៅលើក ក្រោយផ្នែកខាងឆ្វេងដាច់ឆ្អឹងកងកមានស្នាមជាំខ្មៅនៅចុងរង្វង់ភ្នែកខាងស្ដាំ និងមានស្នាមមុតដោយឧបករណ៍មុខមុតសើស្បែកលើប្រអប់ខ្នងដៃខាងឆ្វេង១ កន្លែង ។
មន្ត្រីជំនាញបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយករណីឃាតកម្ម (គំនុំ) បន្ទាប់មកមន្ត្រីជំនាញ ក៏បានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាម ប្រពៃណីនេះ ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាជនដៃដល់ដើម្បី យកមកផ្តន្ទាទោសតាមច្បាប់ ៕