កំពង់ធំ៖ មានករណីដ៏រន្ធត់មួយបានកើតឡើងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះដែលបណ្តាលឲ្យបុរសវ័យក្មេងម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស ដោយសារហេតុការណ៍ស្ទូចផ្ទះបណ្តាលឲ្យរលំបាក់សង្កត់ស្ថិតក្នុងភូមិជីយោគ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ប្រភពពីអាជ្ញាធរស្រុកស្ទោងបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ហ៊ា សុហ៊ុន ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ជាកូនជាង បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ ទី២-ឈ្មោះ ពិន ខុម ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅ ភូមិស៊ីវុត្ថា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ជាមេការ របួសធ្ងន់។ ទី-ឈ្មោះ ញឹក យ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិម្សាក្រង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ជាកូនជាង របួសធ្ងន់។ ទី៤-ឈ្មោះ ឃឿន អិល ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិ សំបួរត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ របួសស្រាល។ ទី៥-ឈ្មោះ គី គន្ធា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិម្សាក្រង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ជាកូនជាង របួសស្រាល ។
ភ្លាមៗនោះលោកវរសេនីយ៍ឯក ទាន ប៉េងស៊្រន ស្នងការរងទទួលការងារធនធានមនុស្ស បានដឹកនាំកម្លាំងអន្តរាគមន៍ចំនួន២៨ នាក់ទៅជួយសង្គ្រោះបន្ទាន់ និងបានបញ្ជាក់ឲ្យដឹង ថា មូលហេតុនៃហេតុការណ៍ដ៏រន្ធត់នេះកើតឡើងដោយសារជាងកំពុងតែស្ទូចផ្ទះបណ្តាលឲ្យស្រុតដីកាច់ចន្ទល់រលំផ្ទះសង្កត់លើតែម្តង ៕