ខេត្តបន្ទាយ មាន ជ័យ ៖ អតីត ផ្សារ មង្គល ទំហំ ៥០ គុណ និង ៧០ ម៉ែត្រ និង លំនៅ ឋាន ពលរដ្ឋ ៦៧ ខ្នង នៅ ក្រុង ប៉ោយ ប៉ែ ត ត្រូវបា ក់រាប ដល់ ដី និង រង ការ ខូចខាត ធ្ងន់ធ្ងរ ដោយសារ ភ្លៀង លាយ ខ្យល់ កន្ត្រាក់ កើតឡើង កាលពី ម៉ោង ជិត ៨ យប់ ថ្ងៃ ទី ៥ រហូតដល់ វេលាទៀបភ្លឺ ព្រឹក ថ្ងៃ ទី ៦ ឧសភា នេះ ។
មេ ភូមិ ប៉ោយ ប៉ែ ត លោកស្រី ស៊ិ ន ណាំ យ៉ុ ង ប្រាប់ ថា ផ្សារ មង្គល នេះ មាន ទំហំ ៥០ ម៉ែត្រ គុណ និង ៧០ ម៉ែត្រ ។ មេ ភូមិ រូប នេះ បន្ត ថា ផ្សារ ខាងលើ បាន ផ្អាក ការ លក់ដូរ ៤ ទៅ ៥ ឆ្នាំ ហើយ ៗ ករណី គ្រោះថ្នាក់ ធម្មជាតិ នេះ បាន ធ្វើ ឲ្យ រថយន្ត តូច ធំ ១០ គ្រឿង និង ម៉ូតូ ៨ គ្រឿង ដែល អ្នកស្រុក យក ទៅ ផ្ញើ នៅ ទីនោះ រង កា ខូចខាត និង កំពុង ជាប់ នៅ ក្រោម ដំបូល ។
លោក គាត ហ៊ុ ល អភិបាល នៃ គណៈ អភិបាលក្រុង ប៉ោយ ប៉ែ ត ប្រាប់ កោះសន្តិភាព តាម ទូរស័ព្ទ ថា ក្រៅពី ផ្សារ មង្គល ក៏ មាន លំ នៅឋាម ពលរដ្ឋ នៅ ក្នុង ក្រុង ប៉ោយ ប៉ែ ត ទាំងមូល រង កា ខូចខាត ដោយសារ គ្រោះ ធម្មជាតិ នេះ មាន ៦៧ ខ្នង រួម មាន ក្នុង សង្កាត់ ប៉ោយ ប៉ែ ត ១៧ ខ្នង សង្កាត់ និមិត្ត ២៧ ខ្នង និង សង្កាត់ ផ្សារ កណ្តាល ចំនួន ២៣ ខ្នង ។
ឆ្លើយ តប ទៅ និង តម្រូវកា ចាំបាច់ និង តាម កា ណែនាំ របស់ ថ្នាក់ដឹកនាំ លោក អភិបាលក្រុង ប្រាប់ ថា ពេល នេះ លោក កំពុង ដឹកនាំ កម្លាំង សមត្ថកិច្ច ចម្រុះ ទិញ សម្ភារ ដើម្បី ជួយ ជួសជុល និង សាងសង់ លំនៅ ដ្ឋា ន ពលរដ្ឋ ដែល រង កា ខូចខាត ឡើង វិញ ផង ដែរ ៕