ខេត្តកណ្តាល ៖ បុរសជាកម្មកររោងចក្រ បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៌មួយរវាងរថយន្តបុកម៉ូតូ កាលពីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លើចំណុចផ្លូវលេខ១១០ ចំនុចភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នេះបើតាមការចុះផ្សាយព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ប៉ុស្តិ៍រដ្ឋបាល ឃុំឈើទាល ប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ប្រភេទដឹកទំនិញធុនធំ ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 3B.7234 បើកបរដោយឈ្មោះ ឈឿប ស្រេង អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ ត្រពាំង ឃុំសំរោង ស្រុកអង្គឈ្នួល ខេត្តកណ្តាល មុខរបរ បើកបររថយន្ត(ឃាត់ខ្លួន) បើកបរទិសដៅមានទិសដៅពី លិចទៅកើត (ភ្នំពេញស្អាង)។ ពេលមកដល់ចំណុចកើតហេតុ បានបើកជែងរថយន្តប្រភេទទេសចរណ៍ ទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក SUZUKI Let ពណ៌ស ពាក់ផ្លាកលេខ កណ្តាល1X.9478 បើកបរដោយឈ្មោះ ហេង ស៊ីថុន អាយុ២៨ឆ្នាំ មានទីលំនៅភូមិដីឥដ្ផ ឃុំដីឥដ្ផ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ ដែលបើកបរ មានទិសដៅផ្ទុយគ្នា បណ្តាលអោយស្លាប់ អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ៕