ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានបង្ហាញទីតាំងស្តង់លក់គ្រឿងឧបភោគ បរិភោគនៅតំបន់ក្រហម ចំនួន ១១ទីតាំង ដែលអាចឲ្យអ្នកជាប់ក្នុងតំបន់ក្រហម អនុញ្ញាតឲ្យទិញស្បៀងអាហានៅទីនោះបាន ។
ទីតាំងទាំង ១១ នេះបាន ដែលរួមមាន ៖ ទីតាំងទី ១ មាន ៣ស្តង់ ៖រើពីទីតាំងជាប់ស្ថានីយប្រេងឥន្ធនៈ TELA ចម្ងាយ ២០០ម៉ែត្រមកដាក់នៅទីតាំងថ្មី ទល់មុខស្ថានីយប្រេងឥន្ធនៈ Caltex លើផ្លូវស្ទឹងមានជ័យ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទីតាំងទី២ មាន២ស្តង់ ៖ រើពីទីតាំងចាស់ក្រោយស្ថានីយប្រេងឥន្ធនៈ PTT មកទីតាំងថ្មី ជាប់របងស្ថានីយប្រេងឥន្ធនៈ PTT ដដែល លើផ្លូវស្ទឹងមានជ័យ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យរាជធានីភ្នំពេញ។
ទីតាំងទី ៣ មាន៣ស្តង់ ៖ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ទល់មុខកងរាជអាវុធហាត់ក្រុង)។
ទីតាំងទី ៤មាន ២ស្តង់ ៖ ទល់មុខផ្សារ K-Mall (ផ្លូវវេងស្រេង) ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ពោធិ៍សែនជ័យ (លើផ្លូវវេងស្រេង)។
ទីតាំងទី៥ មាន ៣ស្តង់ ទល់មុខធនាគារកាណាឌីយ៉ា(ផ្លូវវេងស្រេង) ៖ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ទីតាំងទី៦ មាន ២ស្តង់ ទល់មុខរោងចក្រហុងដារកម្ពុជា (លើផ្លូវវេងស្រេង)៖ ក្នុងភូមិត្រពាំងថ្លឹង ៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ទីតាំងទី៧ មាន២ស្តង់ ទល់មុខផ្សារត្រពាំងថ្លឹង (លើផ្លូវវេងស្រេង)៖ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ទីតាំងទី៨ មាន ២ស្តង់ កែងស្តុបបឹងសាឡាង ៖ភូមិ ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ទីតាំងទី៩ មាន ២ស្តង់ ទល់មុខផ្សារបឹងឈូក ក្បែរក្រុមហ៊ុនទូច ម៉ាណាក់ មែនផៅវ័រ ៖ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ទីតាំងទី១០ មាន២ស្តង់ ផ្លូវចូលទល់មុខ ហ្គ្រែនភ្នំពេញ ៖ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ទីតាំងទី ១១ មាន ៣ស្តង់ ខាងមុខមជ្ឈមណ្ឌលភ្នំពេញ Water Park មហាវិថីសហព័ន្ធរុស្ស៊ី ៖ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ៕