ភ្នំពេញ៖ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ លោកឧកញ៉ា អ៊ុច សម្បត្តិ នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានសម្តែងទឹកចិត្តសាទរ និងរីករាយចំពោះសារ Comment របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលឆ្លើយតបនឹងអ្នកលេងហ្វេសបុក(Tou) ដែលបានសួរសម្តេច ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបយ៉ាងដូច្នេះថា «ពុំមានហេតុផលបន្តបិទ ទេយើងនិងបើកតែខេត្ត ឬរាជធានីអាចបិទ តំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងខ្ពស់។ ការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ»។
ទន្ទឹមនឹងនេះ លោកឧកញ៉ា អ៊ុច សម្បត្តិ បានប្រាប់សមាជិកគ្រួសារកក់ក្តៅ និងថ្នាក់ដឹកនាំទាំងអស់ថា ក្រោយពីអ្វីៗមានភាពល្អប្រសើរឡើងវិញហើយនោះ គឺដល់ពេលដែលត្រូវបញ្ចេញសមត្ថភាពទៀតហើយ ។
សូមជម្រាបថា បើទោះបីយ៉ាងណា ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ តែងទទួចអំពាវនាវដល់សមាជិកគ្រួសារកក់ក្តៅ និងថ្នាក់ដឹកនាំទាំងអស់ ឲ្យគោរពតាមគោលការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជានិច្ចដើម្បីសុវត្ថិភាព ពិសេស៣ ការពារ ៣កុំ ៕