ភ្នំពេញ៖ លោកស្រី ទ្រី ដាណា ដែលមហាជន តែស្គាល់តាមរយៈសកម្មភាពសប្បុរស ធម៌ានានា នៅពេលនេះក្រោយពីបានឃើញកម្លាំងការពារសន្តិសុខម្នាក់ដែលយាមប្រចាំ ការនៅតំបន់បិទខ្ទប់ រងបួសដោយសារគេជិះម៉ូតូបុក បានប្រកាសជួយថវិកា ៥០០ ដុល្លារ ដើម្បីព្យាបាលរបួស មើលថែខ្លួន ។
ទន្ទឹមនឹងការប្រកាសជួយថវិកានេះ លោកស្រី ទ្រី ដាណា បាន អំពាវនាវដល់ប្រជាពល រដ្ឋដែលបើកបរសូមមេត្តាយោគយល់អធ្យាស្រ័យ ជៀសវាងបង្ករគ្រោះថ្នាក់ ។ សមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអាជ្ញាធរ គាត់ហត់ណាស់ហើយ សូមចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្ដាច់ការឆ្លង នាំភាពស្រស់បំព្រងមកឱ្យទឹកដីយើងវិញ។ ត្រូវអនុវត្តទាំងអស់គ្នា ៣កុំ ៣ការពារ ។
សូមជម្រាបថា សមត្ថកិច្ចដែលរងរបួសខាងលើនេះឈ្មោះ សុត ពន្លឺ រងរបួសជើង ដែលបណ្តាលមកពីឈ្មោះ រត្ន័ ភេទប្រុស អាយុជាង ២០ ឆ្នាំ ជាបុគ្គលិកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន foodpenda ម្នាក់បានបើកម៉ូតូព្យាយាមគេចប៉ារាស់ត្រួតពិនិត្យរបស់សមត្ថកិច្ច និងបុកសមត្ថកិច្ចរូបនេះ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៦ និង១៥នាទីល្លាចថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២១ ៕