ភ្នំពេញ៖ មានហេតុការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលមួយ ដែលបណ្តាលមកពី បុគ្គលិកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន foodpenda ម្នាក់បានបើកម៉ូតូព្យាយាមគេចប៉ារាស់ត្រួតពិនិត្យរបស់សមត្ថកិច្ច និងបុកសមត្ថកិច្ចឲ្យរងរបួស នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៦ និង១៥នាទីល្លាចថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២១ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា សមត្ថកិច្ចដែលរងរបួសក្នុងហេតុការណ៍នេះមានឈ្មោះ សុត ពន្លឺ បណ្តាលអោយរងរបួសជើង បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ចំណែកជនបង្កមានឈ្មោះ រត្ន័ ភេទប្រុស អាយុជាង ២០ ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុន foodpenda ។
ក្រោយកើតហេតុជនបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕